ភ្នំពេញៈ ដោយ​គិតទាំង​អ្នក​ទើប​រក​ឃើញ​ឆ្លងថ្មី​ចំនួន​ ៤៦៦ ​នាក់​ផង​ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ ​១៩​ នៅ​កម្ពុជា​ កើន​ឡើង​ដល់​ជាង​ ៩​ ម៉ឺន​នាក់​ហើយ​ ខណៈ​អ្នក​ស្លាប់​ក៏បាន​កើន​ឡើងដល់​​ជិត​​ ២​ ពាន់​នាក់​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ២៤ ខែ​សីហា​នេះ​។

ក្រសួង​បាន​ប្រកាស​ថាអ្នកស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​បន្ថែម​ទៀត​ មាន​ចំនួន​ ១៣​ នាក់ និង​អ្នក​ដែល​ទើបរក​ឃើញ​ឆ្លង​ថ្មី​មាន​ចំនួន​ ៤៦៦ ​នាក់​ទៀត ខណៈ​​អ្នកជា​សះ​ស្បើយ​ថ្មីមាន​​ចំនួន​ ៥១២ ​នាក់។ ការ​រកឃើញ​ឆ្លង​ថ្មី​នេះ ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ​៣៧២ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ៩៤ នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ២៤​ ខែ សីហា ឆ្នាំ​ ២០២១ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ចំនួន ​៩០ ១០៧ នាក់ អ្នកជា​សះ​ស្បើយ​ចំនួន ៨៦ ១៣០ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​សរុប​ចំនួន ​១​៨២១ នាក់​ផង​ដែរ៕