ភ្នំពេញៈ សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន​ ៣៤២ ​នាក់ បញ្ជូន​ទៅ​តុលាការ​ ១ ​នាក់ និង​ឃាត់​យាន​យន្ត ៩៧ គ្រឿង ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធានការ​សុខាភិ​បាល​នៅ​ថ្ងៃ​ទី​ ២១ ​សីហា​។ នេះ​បើតាម​ការ​ប្រកាស​របស់ គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវី​ដ​ ១៩ (គ.អ.ក)។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែ​សីហា​នេះ​ បាន​ឲ្យដឹង​ថា សមត្ថកិច្ច​បាន​ឃាត់​​រថយន្ត​៣២​គ្រឿង ម៉ូតូ​ ៦៥​ គ្រឿង និ​ង​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​និង​ពិន័យ​ចំនួន

៣៤២​ នាក់ បញ្ជូន​ទៅតុលាការ​១នាក់​ នៅថ្ងៃ​ទី ២៤ ខែ​សីហា ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន ១៣១ ក​រណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តាម​ទីតាំង​សរុប​ចំនួន​ ៦១២ និង​ពិន័យ​ជាប្រាក់​បាន​ចំនួន ៣ ០០០ ០០០ រៀល៕