ភ្នំពេញ៖ មនុស្ស​ចំនួន​ ១៤ នាក់​បន្ថែម​ទៀត ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​និង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​នេះ​បន្ថែម​ជាង ​៤០០ នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ជិត​ ៦០០ នាក់​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​២៥ ខែសីហា បានឱ្យដឹង​ថា ក្រសួង​បាន​រកឃើ​ញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ចំនួន ៤២៨ នាក់ និង​អ្នកជា​សះស្បើយ​បន្ថែម​ទៀត​ចំនួន ៥៧២ នាក់។ អ្នក​ដែល​បាន​រកឃើញ​ឆ្លង​នេះ មាន​ករណី​ឆ្លង​ក្នុង​សហគ​មន៍ ចំនួន ៣១១ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១១៧ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​ចំនួន ៩០ ៥៣៥ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ៨៦ ៧០២ នាក់ និង​អ្នក​ស្លាប់បា​នកើន​ឡើង​រហូតដ​ល់ ១ ៨៣៥ នាក់៕