ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី ​២៦​ សីហា​​ថា សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ២៩៧​ នាក់ និង​ឃាត់​យាន​យន្ត ៦៨ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល​កាល​ពីថ្ងៃ​ទី​ ២៥ សីហា​​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ២៦​ ខែសីហា​នេះ​ បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ឃាត់​រថយន្ត​ ១១​ គ្រឿង ម៉ូតូ ៥៧​ គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ២៩៧​នាក់​ នៅថ្ងៃ​ទី​ ២៥ ខែ​សីហា ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាលក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជា​ក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថ​កិច្ច​ក៏​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១០២​ ករណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន ៨២៥ និង​ពិន័យ​ជាប្រាក់​បាន​ចំនួន​ ១ ៤០០ ០០០ រៀលផង​ដែរ​៕