ភ្នំពេញៈ នៅ​ថ្ងៃទី​ ២៦ សីហា សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​អប់រំ និង​ផាកពិន័យ​មនុស្ស​ចំនួន ២៤៣ នាក់ និង​យានយន្ត​ចំនួន ៥៩ គ្រឿង ​ដែល​បាន​ប្រព្រឹត្តល្មើស វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​សរុប​ចំនួន​ ១០៦ ​ករណី​។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​គណ:កម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ២៧ ​សីហា​។

ក្នុង​ចំណោម​បទល្មើស​បម្រាម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ សរុប​ទាំង ១០៦ ករណី​នេះ ​សមត្ថកិច្ច​បាន​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​សរុប​ចំនួន ១ ​លាន​រៀល និង​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​នៅ ៧៨៥ ​ទីតាំង​៕