The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋបាល​ខេត្តសៀមរាប​បន្ត​ធ្វើការ​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប




រដ្ឋបាល​ខេត្តសៀមរាប​បន្ត​ធ្វើការ​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប

រដ្ឋបាល​ខេត្តសៀមរាប​បន្ត​ធ្វើការ​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប

សៀមរាបៈ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​សំដៅ​ការពារ​សុខភាព​សាធារណៈ អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​សណ្តាប់ធ្នាប់​សាធារណៈ រដ្ឋបាល​ខេត្តសៀមរាប​បាន​បន្ត​ធ្វើការ​ពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា (Delta) និង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​ធ្វើការ​ណែនាំ​ទៅដល់​រដ្ឋបាល​ក្រុង-ស្រុក មន្ទីរ-អង្គភាព​ត្រូវ​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​។

លោក​ថា​៖ «​ត្រូវ​បង្កើន​ការយកចិត្ត​ទុកដាក់​ក្នុង​ការចាត់​វិធានការ​ចាំបាច់​នានា​ក្នុង​ភូមិសាស្ត្រ​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ធានា​ឱ្យបាន​នូវ​ការគោរព និង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​នានា​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព តាម​ទីតាំង​សាធារណៈ​នានា​»​។

លោក ទៀ សីហា ក៏បាន​សម្រេច​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព មុខរបរ និង​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដូចជា ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែង​តែ​សាលារៀន​ដែល​ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អនឡាញ និង​ទីតាំង​សំខាន់ៗ​មួយចំនួន​ទៀត រួម​នឹង​ការជួបជុំ និង​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែលមាន​មនុស្ស​ចូលរួម​លើសពី ១០ ​នាក់​ផងដែរ​។

ទន្ទឹមនឹង​នេះដែរ អភិបាលខេត្ត​រូបនេះ​ក៏​ផ្អាក​ការលក់​គ្រឿង​ស្រវឹង គ្រប់​ប្រភេទ និង​ការជួបជុំ​ប្រមូលផ្តុំ​គ្នា​ពិសា​រគ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ផងដែរ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​នេះ​។

លោក ទៀ សីហា បាន​បញ្ជាក់ថា៖ «​ក្នុងករណី​បុគ្គល​ណា ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន សហគ្រាស ដេប៉ូ​ចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារ​រដ្ឋ-ឯកជន ផ្សារ​ទំនើប ហាង​លក់​ភេសជ្ជៈ និង​កន្លែង​លក់ទំនិញ​គ្រប់​ប្រភេទ មិន​អនុវត្តតាម​ការណែនាំ​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ស្របតាម​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»៕

អត្ថបទគួរចាប់អារម្មណ៍