មនុស្ស​ចំនួន​ ១៧ ​នាក់​បន្ថែមទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ខណៈ​រកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ជាង​ ៤០០ ​នាក់ និង​ជាសះស្បើយ​ចំនួន​ជាង​ ៣០០ ​នាក់​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៧ ខែសីហា នេះ​បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​បន្ថែមចំនួន ៤១១ ​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣០៦ នាក់​។ ការរកឃើញ​ឆ្លង​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ៣២៦ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៨៥ នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​សរុប​ចំនួន ៩១ ៣៦៩ ​នាក់​ អ្នកជា​សះស្បើយ​សរុប​ចំនួន ៨៧ ២៩៩ នាក់ និង​អ្នកស្លាប់​បាន​កើនឡើង​សរុប​ចំនួន ១ ៨៥៨ នាក់​៕