The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ចំនួន​ ៣ ​នាក់​ក្នុង​ចំណោម​ជាង​ ២០០ ​នាក់ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍សែនជ័យ




រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ចំនួន​ ៣ ​នាក់​ក្នុង​ចំណោម​ជាង​ ២០០ ​នាក់ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍សែនជ័យ

Content image - Phnom Penh Post
បន្ទប់​ជួលក្នុងខណ្ឌ​ពោធិ៍សែនជ័យ ដែលរកឃើញវីរុសបំប្លែងថ្មី។ រូបថត អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ចំនួន​ ៣ ​នាក់​ក្នុង​ចំណោម​ជាង​ ២០០ ​នាក់ នៅ​បន្ទប់​ជួល ខណ្ឌ​ពោធិ៍សែនជ័យ

ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ចំនួន​ ៣ ​នាក់ ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ២០០ ​នាក់ នៅក្នុង​បន្ទាប់​ជួល ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្លឹង​ ៣ សង្កាត់​ចោមចៅ​ ១ ខណ្ឌ​ពោធិ៍សែនជ័យ នា​ថ្ងៃទី​ ២៧ ខែសីហា​។

យោងតាម​ការប្រកាស​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ បាន​ឱ្យដឹងពី​ការរកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ បំប្លែង​ថ្មី​នេះ និង​បាន​អំពាវនាវ​ឱ្យ​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈពេល ២១ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នេះ​។

ជាមួយ​គ្នា​នេះដែរ ក្រុមគ្រូពេទ្យ​ក៏បាន​យក​សំណាក​លើក​ទី​៣ ​ទៅដល់​ប្រជាពលរដ្ឋ​ចំនួន ១១៩ ​នាក់​ ដែល​រស់នៅ​ម្តុំ​​ផ្សារ​ឌុយមិច ក្នុង​ខណ្ឌ​៧មករា ដែល​មាន​ការពាក់ព័ន្ធ​ជាមួយនឹង​ករណី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​។

បើតាម​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ បានឱ្យដឹងថា ជា​លទ្ធផល ប្រជាពលរដ្ឋ​ទាំង​ជាង​ ១០០ ​នាក់​នោះ អវិជ្ជមាន​ទាំងអស់​។

អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​ ១៩ ក៏បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនទាន់បាន​យក​សំណាក​ត្រូវ​ទៅយក​សំណាក​នៅ​ទីតាំង​ដែល​ជិត​កន្លែង​ដែល​ពួកគាត់​រស់នៅ​ជិត​បំផុត​។

គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី ៣១ ខែមីនា ដល់​ថ្ងៃទី​ ២៦ សីហា វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នេះ​បាន​ឆ្លង​រាលដាល​ដល់​ ២៣ ​រាជធានី​-ខេត្ត​ហើយ ដោយ​ក្នុងនោះ​សម្រាប់​រាជធានី​ភ្នំពេញ​បាន​រកឃើញ​សរុប​រហូតដល់ ៤៥០ ​ករណី​ផងដែរ ក្នុង​ចំណោម​ករណី​សរុប​ទាំងអស់​ជាង​ ១ ៥០០ ​ករណី​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។