ភ្នំពេញៈ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បានឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ២៩៣​នាក់ បញ្ជូន​ទៅ​តុលាការ ៤​នាក់ និង​ឃាត់​យានយន្ត ៤៩ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​កាល​ពី​ម្សិលមិញ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​សីហា​នេះ​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ រថយន្ត ៨គ្រឿង ម៉ូតូ ៤១គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ​និង​ពិន័យ​ចំនួន ២៩៣​នាក់ បញ្ជូន​ទៅ​តុលាការ ៤នាក់ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១៣២ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅ​លើទីតាំង​សរុប​ចំនួន ៧៣៤ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៣ ០០០ ០០០ រៀល៕