The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ប្រាក់​ក្រោម​រូបភាព​វិនិយោគ-Money Flipping Scam




នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ប្រាក់​ក្រោម​រូបភាព​វិនិយោគ-Money Flipping Scam

Content image - Phnom Penh Post
នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ប្រាក់​ក្រោម​រូបភាព​វិនិយោគ-Money Flipping Scam។ រូបថត នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ប្រាក់​ក្រោម​រូបភាព​វិនិយោគ-Money Flipping Scam

ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យា​នៅ​ព្រឹក​នេះ បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ប្រាក់​ក្រោម​រូប​ភាព​វិនិយោគ Money Flipping Scam លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម ក្រោយ​សង្កេត​ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​សកម្មភាព​អូសទាញ​វិនិយោគ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ជាពិសេស​ច្រើន​លើ​កម្មវិធី Telegram។

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​បាន​ប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​នេះ ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះការ​ឆបោក​ប្រាក់​ក្រោម​រូបភាព​វិនិយោគ Money Flipping Scam ក្រោយ​សង្កេត​ឃើញ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​សកម្មភាពអូស​ទាញ​វិនិយោគ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ពិសេស​កើត​ឡើង​ច្រើន​លើ​កម្មវិធី Telegram។

នាយកដ្ឋានព័ត៌មានវិទ្យា​លើក​ឡើង​ថា គណនី​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​ក្រុម (Group) ឬ​មាន​គណនី (ជន​បរទេស ឬជនជាតិ​ខ្មែរ) ឬ​ទាក់​ទង​មក​គណនី​របស់​អ្នក​ប្រើប្រាស់​ដោយ​ផ្ទាល់ (Personal Chat) ដែល​ពិភាក្សា​អំពី​ការ​វិនិយោគ​ផ្សេងៗ ដើម្បី​ទទួលបាន​ផល​ចំណេញ​ច្រើន​ក្នុង​រយៈពេល​យ៉ាង​ខ្លី។

នៅ​លើ​ហ្វេសប៊ុក​នាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា​សរសេរ​ថា៖ «ដើម្បី​ការពារ​ពី​ការ​ចាញ់​បោក ខាត​បង់​ប្រាក់ និង​ពេល​វេលា នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ណែនាំ​បងប្អូន​ពលរដ្ឋ​ទាំង​អស់​មេត្តា​ប្រុង​ប្រយ័ត្ន ធ្វើ​ការ​ពិចារណា និង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ ឱ្យ​បាន​ដិត​ដល់​មុន​ពេលចំណាយ​ប្រាក់​វិនិយោគ​លើ​ជំនួញ​ដែល​បង​ប្អូន​ពុំ​បាន​យល់​ដឹង​ច្បាស់»។

នាយកដ្ឋាន​នេះ​កត់​សម្គាល់​ថា ដោយ​សារ​បរិបទ និង​ការ​រីក​ចម្រើន​បច្ចេក​វិទ្យា បាន​ជំរុញ​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់​ផ្តើម​ប្រឡូក​ក្នុង​វិស័យ​បច្ចេកវិទ្យា។ តាម​រយៈទិន្នន័យ​របស់ Hootsuite នៅ​ដើម​ឆ្នាំ ២០២១ បង្ហាញ​ថា​ ប្រជាជន​កម្ពុជា​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%) ក្នុង​នោះ​គណនី​បណ្តាញ​សង្គម​មាន​ប្រមាណ ១២ លាន​គណនី (ស្មើ ៧១,៣% នៃ​ចំនួន​ប្រជាជន​សរុប)។ ដោយសារ​ភាព​រីក​ចម្រើន​នេះ ជន​ខិល​ខូច​មួយ​ចំនួន​បាន​ព្យាយាម​ស្វែង​រក​នូវ​ល្បិច​ឆបោក​ផ្សេងៗ ដើម្បី​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​នៃ​ភាព​រីកចម្រើន​បច្ចេក​វិទ្យា។

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​បញ្ជាក់​ថា ការ​ក្រើន​រំឭក​នេះ​មាន​គោល​បំណង​អប់រំ​បង​ប្អូន​ពលរដ្ឋ​កុំ​ឱ្យ​ចាញ់​ការ​ឆបោក​ក្រុម​ជន​ខិល​ខូច​មួយ​ចំនួនប៉ុណ្ណោះ។ មិន​មាន​ន័យ​សំដៅ​ដល់​ក្រុម​ហ៊ុន​ដែល​បាន​ធ្វើ​ការងារ​ស្រប​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ។ លើ​ហ្វេសប៊ុក​នាយកដ្ឋាន​នេះ​សរសេរ​ថា៖«ក្រុម​ការងារ​សូម​បញ្ជាក់​ថា អត្ថន័យ​ខាង​លើ​ពុំ​សំដៅ​ដល់​ក្រុមហ៊ុន ឬ ភ្នាក់ងារ​ស្រប​ច្បាប់​មួយ​ចំនួន ដែល​កំពុង​ប្រតិបត្តិ​វិនិយោគ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នោះ​ឡើយ» ៕

អត្ថបទគួរចាប់អារម្មណ៍