ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ សីហា​នេះ​ថា សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការអ​ប់រំ​ និង​ពិន័យ​ចំនួន​ ៥២៦​ នាក់​ បញ្ជូន​ទៅ​តុលាកា​រ ២ នាក់​ និង​ឃាត់​យាន​យន្ត ២៦ គ្រឿង ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល​នៅ​ថ្ងៃ​ទី​ ២៨ ​សីហា​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ២៩ ខែ​សីហា​នេះ បាន​ឲ្យដឹង​ថា សមត្ថកិច្ច​បាន​ឃាត់រថ​យន្ត ១ ​គ្រឿង ម៉ូតូ ២៥​ គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​និ​ងពិន័យ​ចំនួន ៥២៦ ​នាក់ ប​ញ្ជូន​ទៅ​តុលាការ​ ២​ នាក់​ នៅថ្ងៃទី​ ២៨ ខែ​សីហា ​ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការរ​ដ្ឋបាល​ និងវិធាន​ការ​សុខា​ភិបាល​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅថ្ងៃ​ដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់ចំ​នួន​ ៧៧​ ករណី និងផ្សព្វ​ផ្សាយ​ច្បាប់​ទៅ​លើទីតាំង​សរុប​ចំនួន​ ៨០២ និង​ពិន័យ​ជាប្រាក់បាន​ចំនួន​ ៤ ៤០០ ០០០ រៀល៕