ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួងដើម្បី​ប្រយុទ្ធ​នឹ​ងជំងឺ​កូវីដ ​១៩ (គ.អ.ក) ប្រកាស​នៅព្រឹក​ថ្ងៃ​ទី ​៣០ ​សីហា​នេះ​ថា សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​និង​ពិន័យ​ចំនួន​ ៦១៩​ នាក់​ បញ្ជូន​ទៅតុលាការ​ ១ នាក់​ និងឃាត់​យាន​យន្ត ​២៩៥ គ្រឿង​ ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល​កាល​ពី​ថ្ងៃ ​២៩ ​សីហា​​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) ​បាន​ឲ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​ឃាត់​រថយន្ត​ ៦៩ ​គ្រឿង ម៉ូតូ ២២៦​ គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន​ ៦១៩​ នាក់ បញ្ជូន​ទៅតុលាការ ​១ នាក់​ នៅថ្ងៃ​ទី ២​៩ ខែ​សីហា ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅថ្ងៃ​ដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន​ ១៨៨​ ករណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន​ ៧៦៧​ កន្លែង និង​ពិន័យ​ជាប្រាក់​បាន​ចំនួន​ ៣ ២០០ ០០០ រៀល​៕