ភ្នំពេញៈ មានមនុស្ស​ចំនួន​ ១១​ នាក់​បន្ថែម​ទៀត ​ត្រូវបាន​រកឃើញ​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និង​ ​ជាង​ ៤០០​ នាក់ទៀត​បាន​ឆ្លង​ថ្មី ខណៈ​​អ្នកជា​សះ​ស្បើយ​មាន​ជាង​ ៣០០​នាក់។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែសីហា​នេះ។

ក្រសួង​បាន​ប្រកាស​ថាមាន​មនុស្ស​ចំនួន​ ៤០៨ ​នាក់​ទៀត ត្រូវ​បាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ ១៩ និង​​អ្នក​ព្យាបាល​ជាសះស្បើយ​បន្ថែម​មាន​ចំនួន​ ៣២៤ នាក់​។ អ្នក​ដែល​រកឃើញ​មាន​វិជ្ជមានថ្មី​ទាំងនោះ ​មានករណី​ឆ្លង​ក្នុង​សហ​គមន៍ចំនួន ៣១៨ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ៩០ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ ២០២១ អ្នកដែល​បានរក​ឃើញ​​ឆ្លង​មេរោគ​កូ​វីដ ១៩ នៅក្នុង​ប្រទេស​កម្ពុ​ជា​​ សរុបមាន​​ចំនួន ៩២ ៦១៦ នាក់ អ្នកជា​សះស្បើយ​សរុប​មាន​ចំនួន ៨៨ ៤៤៣ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ១ ៨៩២ នាក់​ផងដែរ៕