ភ្នំ​ពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣១ ​សីហា​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន​ ៦៤៧​ នាក់ និង​ឃាត់យាន​យន្ត​ ២៤១ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការសុ​ខាភិបាល​កាលពី​ថ្ងៃ​ទី​ ៣០ ​សីហា​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) បាន​ឲ្យដឹង​ថា សមត្ថ​កិច្ចបាន​ឃាត់ រថយន្ត​ចំនួន​ ៧៤ ​គ្រឿង ម៉ូតូ ១៦៧ ​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន ៦៤​៧ ​នាក់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធាន​ការរ​ដ្ឋបាល និង​វិធានការ​សុខាភិបាល​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅថ្ងៃដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន ៣៣៣ ក​រណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុ​ប​ចំនួន ៦៨៩ កន្លែង​ និង​ពិន័​យ​ជាប្រាក់​បាន​ចំនួន ៣ ៨០០ ០០០ ​រៀល៕