The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ធន​ធាន​ទឹកៈ ក្នុង ១ សប្ដាហ៍​នេះ នៅ​តំបន់​ទំនាប​កណ្ដាល​អាចនឹ​ងរង​ជំនន់ទឹ​កភ្លៀ​ង​




ក្រសួង​ធន​ធាន​ទឹកៈ ក្នុង ១ សប្ដាហ៍​នេះ នៅ​តំបន់​ទំនាប​កណ្ដាល​អាចនឹ​ងរង​ជំនន់ទឹ​កភ្លៀ​ង​

Content image - Phnom Penh Post
ទិដ្ឋភាពជំនន់ទឹកភ្លៀងនៅក្នុងក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី ២៤ សីហា ថ្មីៗនេះ។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ

ក្រសួង​ធន​ធាន​ទឹកៈ ក្នុង ១ សប្ដាហ៍​នេះ នៅ​តំបន់​ទំនាប​កណ្ដាល​អាចនឹ​ងរង​ជំនន់ទឹ​កភ្លៀ​ង​

ភ្នំពេញៈ ក្នុង​អំឡុង​ពេល​ ១ ស​ប្ដាហ៍​នេះ តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តា​មតំបន់ទំនាបកណ្ដាល​នៃ​ប្រទេស​កម្ពុជា ​អាច​នឹង​រង​នូវជំនន់ទឹ​ក​ភ្លៀង​ដោយ​សារ​បាតុភូត​ធម្មជាតិ​។ នេះ​បើ​​តាមកា​រព្យាករ​អាកាស​ធាតុ ​របស់​ក្រសួង​ធនធា​នទឹក​និង​ឧតុ​និយម​។

ក្រសួង​ធនធាន​ទឹក​​និង​ឧតុនិយម​​នៅ​ថ្ងៃ​ទី​ ៣​១ ​​ខែ​ សីហា​​ ឆ្នាំ​ ២​០​២​១​ នេះ​​ បាន​បញ្ជាក់​នៅក្នុ​ង​សេចក្ដី​ជូនដំណឹង​ស្ដីពីស្ថា​នភាព​អាកាស​ធាតុ​ថា ​ក្នុង​អំឡុងពេ​ល ១ ​សប្ដាហ៍នេះ ប្រទេ​សកម្ពុជានឹងទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​ក​ម្រិ​ត​ខ្លាំង​ជាមួយ​ប្រព័ន្ធ​សម្ពាធ​ទាប​​។ ​​ក្នុង​នោះ​នៅ​ថ្ងៃ​ទី​ ២​​ ដល់​ថ្ងៃ​ទី​ ៧ ​​ខែកញ្ញា ​​នឹង​មាន​ឥទ្ធិពល​បន្ថែម​ពី​ខ្យល់​សមុទ្រ​។​

​ដោយ​ផ្អែកលើ​ស្ថាន​ភាព​បែប​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ បានព្យាករ​ថា៖ «បណ្តា​ខេត្តមួយចំនួន​នៅ​តំបន់​វាល​ទំនាប​កណ្តាល ​​និង​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក​ និង​ខ្ពង់រាប​ឦសាន​​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ទៅ​ច្រើន​​លាយឡំ​ដោយ​ផ្គរ​ ​រន្ទះ​ ​ខ្យល់​ក​ន្រ្តាក់ ​ដោយ​ក្នុង​នោះ​​អាច​មាន​ភូមិ​សា​ស្រ្ត​មួយ​ចំនួន​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ »​។​

​ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ​វិញ​​អាច​នឹង​មាន​ភ្លៀង​ក្នុង​ក​ម្រិ​ត​ពី​បង្គួរ​ទៅ​ច្រើន​​លាយឡំ​ទៅ​ដោយ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​ក​ន្រ្តាក់ ​ខណៈ​ផ្ទៃ​សមុទ្រ​​ពិសេស​ក្បែរ​បណ្តា​កោះ ​​រលក​សមុទ្រ​នឹង​អាច​កើតមានឡើង​ក្នុង​ក​ម្រិ​ត​មធ្យម​ ​។​

​ជា​មួយ​គ្នានេះ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអ​ស់​បង្កើន​ការប្រុ​ងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុ​ភូត​ធម្មជាតិ​ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ​​៕​

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍