The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​ប្រាប់​រដ្ឋមន្ត្រី​អប់រំ ​ពិភាក្សា​ជាមួយ​អភិបាលរាជធានី​-ខេត្ត​ ជ្រើសរើស​សាលា​ដែល​ពុំ​មាន​ការ​ឆ្លង​កូវីដ​ បើក​ឱ្យ​សិស្ស​ចូល​រៀនវិញ




លោកនាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​ប្រាប់​រដ្ឋមន្ត្រី​អប់រំ ​ពិភាក្សា​ជាមួយ​អភិបាលរាជធានី​-ខេត្ត​ ជ្រើសរើស​សាលា​ដែល​ពុំ​មាន​ការ​ឆ្លង​កូវីដ​ បើក​ឱ្យ​សិស្ស​ចូល​រៀនវិញ

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីមួយ កាលពីថ្ងៃទី ២៩ សីហា។ រូបថត SPM

លោកនាយករដ្ឋ​មន្ត្រី​​ ហ៊ុន សែន ​ប្រាប់​រដ្ឋមន្ត្រី​អប់រំ ​ពិភាក្សា​ជាមួយ​អភិបាលរាជធានី​-ខេត្ត​ ជ្រើសរើស​សាលា​ដែល​ពុំ​មាន​ការ​ឆ្លង​កូវីដ​ បើក​ឱ្យ​សិស្ស​ចូល​រៀនវិញ

ភ្នំពេញៈ ​លោកនាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន ​ប្រាប់ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​-ខេត្ត​ ដើម្បី​កំណត់​ជ្រើសរើស​សាលារៀន ​សម្រាប់​បើកឱ្យ​សិស្ស​ចូលរៀន​នៅតាម​ទីតាំង​មួយចំនួន​ ដែល​ពុំមាន​ជំងឺ​ឆ្លង​កើត​ឡើង​ ខណៈ​ដំណើរ​ការ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩​ ដល់​ក្មេង​អាយុ​ពី ១២ ​ដល់​ក្រោម​អាយុ​ ១៨ ឆ្នាំ ​បាន​ជាង ១,៥ លាន​នាក់។

លោក​នាយក​រដ្ឋមន្រ្តី​ បាន​ថ្លែង​តាមរយៈ​សារជា​សំឡេង ​នៅ​ថ្ងៃទី ៣១ ​សីហានេះ ​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា ​លោក ​ហង់ជួន ណារ៉ុន ​ថា ​សាលា​នៅតាម​ជន​បទ​ខ្លះ​ដែល​មិនមាន​ការឆ្លង​ជំងឺ​កូវីដ ​(ទាំង​ថ្នាក់​បឋមសិក្សា ​និង​មធ្យម​សិក្សា​កម្រិត ១ ​កម្រិត ២) ​អាច​មាន​លទ្ធភាព​បើក​សាលា​នោះ ​ដោយ​មិន​រង់ចាំ​ការបើក​នៅ​ទូទាំង​ប្រទេស​ ឬ​ខេត្ត​មួយ​ ឬ​ស្រុក​មួយ​ត្រូវតែ​បើក​ទាំង​អស់​នោះ​ទេ។

លោក​មាន​ប្រសាសន៍ថា​៖ «យើង​គួរតែ​ជ្រើស​តាម​ភូមិ ​តាម​ឃុំ​ដែល​មិនមាន​ការកើត​នូវ​ជំងឺ​ឆ្លង​នេះ ​ហើយ​កុមារា​កុមារី​យើង​បានចូល​សិក្សា​ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព ​រក្សា​នូវ​វិធានការ​សុខាភិបាល​ចាំបាច់​នានា ​ដើម្បី​ឱ្យ​ពួកគាត់​បាន​ចូល​រៀន»។

លោក​នាយករដ្ឋ​មន្ត្រី ​បន្ថែមថា​៖ «យើង​កំពុងតែ​ស្ថិត​នៅក្នុង​ការលំបាក ​បើ​យើង​បន្ត​បិទ​ទៀត ​ដោយ​មិនបាន​ពិនិត្យ ​មិនបាន​ញែក​រវាង​កន្លែង​ដែល​ឆ្លង ​និង​កន្លែង​ដែល​មិនឆ្លង ​នឹង​នាំឱ្យ​សិស្ស​បោះបង់​សាលារៀន ​និង​អាច​ឈាន​ទៅដល់​សិស្ស​ភ្លេច​អក្សរ​ជាដើម»។

លោក​បានបញ្ជាក់​ថា ​សម្រាប់​ទីប្រជុំ​ជន​ដែល​មាន​ការឆ្លង​ ឬ​ឆ្លង​តិច​ អាច​បន្ត​ឱ្យ​រៀន​តាម​អនឡាញ​ ឬ​រៀន​តាម​ស្ថានភាព​ផ្គួប​ផ្សំ​នូវ​ការរៀន​ផ្ទាល់​និង​ការរៀន​បែប​ចម្រុះ ​ដោយ​រក្សា​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹម​ត្រូវ៕

អត្ថបទគួរចាប់អារម្មណ៍