The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ ១៦៤ ករណី​ទៀត ​ក្នុង​រយៈពេល​ ២ ថ្ងៃ

ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ ១៦៤ ករណី​ទៀត ​ក្នុង​រយៈពេល​ ២ ថ្ងៃ

Content image - Phnom Penh Post
ប្រជាពលរដ្ឋរង់ចាំផ្ដល់សំណាកអោយគ្រូពេទ្យនៅផ្សារដើមគ ក្រោយមានសង្ស័យមានការរីករាលដាលវីរុសបំប្លែងថ្មីប្រភេទដែលតា កាលពីម្សិលមិញ។ ហ៊ាន រង្សី

ក្រសួង​សុខាភិបាល​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ ១៦៤ ករណី​ទៀត ​ក្នុង​រយៈពេល​ ២ ថ្ងៃ

ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩​ បំប្លែង​ថ្មី​ប្រភេទ​ដែលតា ​(Delta)​ បន្ថែម​ទៀត ​ចំនួន​ ១៦៤ ករណី​ ក្នុង​រយៈ​ពេល ​២ ថ្ងៃ ​ពី​ថ្ងៃទី ២៩​-៣០ សីហា ​ដែល​ធ្វើឱ្យ​កម្ពុជា​មកដល់​ពេលនេះ​មាន​អ្នកឆ្លង​វីរុស​ប្រភេទ​នេះ​ជិត​ ២ ០០០ នាក់​ហើយ ​ក្នុង​រាជធានី​-ខេត្ត​ ចំនួន ២៣ ​លើកលែង​តែ​ខេត្ត​ចំនួន​ ២​ ប៉ុណ្ណោះ​ គឺ​ខេត្ត​កែប ​និង​ខេត្ត​ក្រចេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ៣១ ​ខែសីហា ​នេះ ​បានឱ្យ​ដឹងថា ​លទ្ធផល​ នៃ​ការវិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ ​ចាប់តាំង​ពី​ចុង​ខែមីនា ​រហូតមក​ដល់​ថ្ងៃទី ៣០​ ខែសីហា​នេះ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​ប្រភេទ​ដែលតា​សរុប​ចំនួន​ ១ ៩១៦ នាក់។ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​អ្នកឆ្លង​ច្រើន​ជាង​គេ​រហូត​ដល់​ ៦១៨ នាក់។

លោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា ​ការចម្លង​វីរុស​កូវីដ ១៩​ នា​ពេល​បច្ចុប្បន្ន​ មាន​សម្ទុះ​កើន​ឡើង​លើ​យុវវ័យ ​ដែល​ក្រុម​នេះ​បានដើរ​ចេញ​ក្រៅ​ផ្ទះ​ច្រើន​ ឬ​មាន​ការជួប​ជុំ​មិត្ត​ភក្តិ។

លោក​បាន​អំពាវនាវ​ទៅ​ដល់​យុវវ័យ​គ្រប់​រូប ​ត្រូវ​ចូលរួម​អនុវត្ត​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹម​ត្រូវ​ និង​ហ្មត់ចត់ ​ដើម្បី​ការពារ​ខ្លួន​និង​ក្រុម​គ្រួសារ៕

អត្ថបទគួរចាប់អារម្មណ៍