The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មនុស្ស​ ១១ នាក់​ទៀត​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ ​និង​រកឃើញ​អ្នក​ឆ្លងថ្មី​ ៤៣៩ នាក់ ​ឯ​អ្នក​ជាសះស្បើយ​ ៣៤៣​ នាក់​នា​ថ្ងៃនេះ




មនុស្ស​ ១១ នាក់​ទៀត​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ ​និង​រកឃើញ​អ្នក​ឆ្លងថ្មី​ ៤៣៩ នាក់ ​ឯ​អ្នក​ជាសះស្បើយ​ ៣៤៣​ នាក់​នា​ថ្ងៃនេះ

Content image - Phnom Penh Post
ក្រុមគ្រូពេទ្យរៀបចំយកសំណាកលើកុមារាម្នាក់នៅខេត្តស្ទឹងត្រែង ក្រោយមានការរីករាលដាលជំងឺកូវីដ ១៩ កាលពីម្សិលមិញ។ រូបថត ក្រសួងព័ត៌មាន

មនុស្ស​ ១១ នាក់​ទៀត​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ ​និង​រកឃើញ​អ្នក​ឆ្លងថ្មី​ ៤៣៩ នាក់ ​ឯ​អ្នក​ជាសះស្បើយ​ ៣៤៣​ នាក់​នា​ថ្ងៃនេះ

ភ្នំពេញៈ មនុស្ស​ចំនួន​ ១១ នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩​ និង​បាន​រកឃើញ​អ្នកឆ្លង​ថ្មី​ជាង​ ៤០០ នាក់​ ខណៈ​អ្នក​ជា​សះ​ស្បើយ​មាន​ចំនួន​ជាង​ ៣០០ នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ៣១ ​សីហា​នេះ។

ក្រសួង​សុខាភិបាលបានឱ្យ​ដឹងថា ​អ្នក​ដែល​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូវីដ ១៩ ​បន្ថែម​ទៀត​នោះ ​ចំនួន​ ៤៣៩ នាក់ ​និង​អ្នក ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ​៣៤៣ នាក់។ អ្នក​ដែល​បាន​រកឃើញ​ឆ្លង​ថ្មីនេះ ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍ចំនួន ​៣១៦ នាក់ ​និង​អ្នក​ដំណើរ​មកពី​បរទេស​ចំនួន​ ១២៣ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៣១ ​ខែ សីហា ​ឆ្នាំ ២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន​ ៩៣ ០៥៥ នាក់​ អ្នកជា​សះស្បើយ​សរុប​ចំនួន ​៨៨ ៧៨៦ នាក់ ​និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១ ៩០៣ នាក់​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍