ភ្នំពេញៈ គណៈ​កម្មការអន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹកថ្ងៃ​ទី​ ១ កញ្ញា​នេះ​ថា សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន​

២៥២​ នាក់​ និង​ឃាត់​យាន​យន្ត ​១២១ គ្រឿង ពាក់​ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល​កាល​ពី​ថ្ងៃ​ទី​ ៣១ ​សីហា​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) បាន​ឲ្យដឹង​ថា សមត្ថកិច្ច​បាន​ឃាត់ ​រថ​យន្ត ៥៧​គ្រឿង​ ម៉ូតូ ៦៤ ​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និ​ងពិន័យ​ចំនួន ២៥២ ​នាក់ នៅ​ថ្ងៃទី​ ៣១ ខែ​សីហា ពាក់​ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋ​បាល និង​វិធាន​ការ​សុខាភិ​បាល​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩។​

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅថ្ងៃ​ដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន ១៤៦ ​ករណី និង​ផ្សព្វផ្សាយ​ច្បាប់ទៅ​លើ​ទីតាំង​សរុប​ចំនួន ៦៨៨​ កន្លែង​ និ​ង​ពិន័យ​ជាប្រាក់បា​នចំនួន​ ៣ ០០០ ០០០ រៀល៕