The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារជំងឺ​កូវីដ​ចំនួន ១៣ ​នាក់​ទៀត ខណៈ​អ្នកឆ្លងថ្មី​មានជាង​ ៤០០ នាក់ ​និងអ្នក​ជាមាន​ជាង ​៣០០ នាក់​




ក្រសួង​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារជំងឺ​កូវីដ​ចំនួន ១៣ ​នាក់​ទៀត ខណៈ​អ្នកឆ្លងថ្មី​មានជាង​ ៤០០ នាក់ ​និងអ្នក​ជាមាន​ជាង ​៣០០ នាក់​

Content image - Phnom Penh Post
គ្រូពេទ្យយកសំណាកស្រ្តីម្នាក់ ក្រោយពាក់ព័ន្ធជាមួយជំងឺកូវីដ ១៩។ ហេង ជីវ័ន

ក្រសួង​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារជំងឺ​កូវីដ​ចំនួន ១៣ ​នាក់​ទៀត ខណៈ​អ្នកឆ្លងថ្មី​មានជាង​ ៤០០ នាក់ ​និងអ្នក​ជាមាន​ជាង ​៣០០ នាក់​

ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​បាន​ឱ្យដឹ​ងថា មនុស្ស​ចំនួន​ ១៣ នា​ក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និង​បាន​រកឃើ​ញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ជាង ៤០០ ខណៈ​មាន​អ្នកជា​សះ​ស្បើយ​តែ​ជាង​ ៣០០​ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី​ ១ ខែកញ្ញានេះ បានឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ ១៩ ចំនួន ៤៥៥ នាក់​ទៀត និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៣២៨ នាក់។ អ្នក​រកឃើញ​វិជ្ជមាន​បន្ថែម​នេះ មាន​ករណី​ឆ្លងក្នុង​សហគមន៍​ចំនួន ៣៧៥ នាក់ និង​អ្នក​ដំណើរ​ពី​បរ​ទេសចំនួន​ ៨០​ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១ ខែ​ កញ្ញា ឆ្នាំ ២០២១ សម្រាប់​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ៩៣ ៥១០ នាក់ អ្នកជា​សះ​ស្បើយ ចំនួន ៨៩ ១១៤ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូតដល់​ ១ ៩១៦​ នាក់​៕

អត្ថបទគួរចាប់អារម្មណ៍