សៀម​រាបៈ ​រដ្ឋបាល​ខេត្ត​សៀម​រាប​បាន​សម្រេច​កំណត់​តំបន់​ក្រហម​ក្នុ​ងភូមិ​ប្រឡាយ ​និង​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត​ ស្រុក​ពួក​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ ១៩ ​ខណៈ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បន្ត​បិទ​ខ្ទប់​ផ្សារសិរី​សោ​ភណ្ឌ​ ស្រប​ពេល​​​ដែល​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​ជា​បណ្តោះ​អាសន្ន​ភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​ត្រែង​ និង​មូលដ្ឋាន​ឃុំ​សង្កាត់​មួយ​ចំនួន​។

លោក ​ទៀ​ សីហា អភិបាល​ខេត្ត​សៀមរា​បនៅ​ថ្ងៃទី ៣១ ខែសីហា ​បានចេ​ញ​លិខិត​សម្រេច​បិទ​ខ្ទប់​ភូ​មិសាស្ត្រ​ភូមិ​ប្រឡាយ ​និង​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត​ ស្រុក​ពួក​ជា “តំបន់​ក្រហម” បណ្តោះ​អាសន្ន​រយៈ​ពេល​ ១៤​ ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នាថ្ងៃទី ១ ដ​ល់​ថ្ងៃទី ១៤​ ខែកញ្ញា ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​។

ក្នុង​អំឡុង​ពេល​នេះ ​​រដ្ឋបាល​ខេត្ត​បាន​ហាម​ពលរដ្ឋ​ចេញពី​លំនៅ​ឋាន​ឬ​ទី​សំណាក់​របស់ខ្លួ​នរួមទាំង​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម​ភាព​កីឡា​នៅក្រៅ​លំនៅ​ឋានឬ​ទី​សំណាក់​ផង​ដែរ​។ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ការធ្វើដំ​ណើរ​ចេញ​ក្រៅ​លំនៅឋានឬ​​ទី​សំណាក់​ឬ​ការ​ចេញ​ចូល​តំបន់​ក្រហម​អាច​អនុញ្ញាត​បាន​ក្នុង​ករណី​ចាំ​បាច់។​

រដ្ឋបាល​ខេត្ត​នេះ បញ្ជាក់ថា​ ករណី​ចាំបាច់​នោះ​គឺការធ្វើដំ​ណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ការ​ធ្វើដំណើ​រ​ទៅ​ជួ​បម​ន្ត្រី​សុខាភិ​បាល​ដើម្បី​យក​សំណាក កា​រធ្វើ​ដំណើ​ររបស់​មន្ត្រី​រាជ​ការ និង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ការ​ធ្វើដំណើ​រ​របស់​មន្ត្រី បុគ្គលិក​ផ្នែក​សុខាភិ​បាល​រដ្ឋ និង​ឯកជន ដោយ​មាន​បណ្ណ​សម្គាល់​ខ្លួន និង​លិខិត​បញ្ជា​បេស​កកម្ម​ជា​ដើម​។

ក្នង​លិខិត​ដដែល​បាន​បញ្ជាក់​បន្ថែមថា​៖ «​ផ្សារនិង​ទីកន្លែង​លក់​ម្ហូប​អាហារ​និង​គ្រឿង​ឧបភោ​គបរិភោគ​ដោយ​រួមទាំង​ទីកន្លែង​លក់​គ្រឿង​ស្រវឹ​ង​គ្រប់​ប្រភេទ​ព្រម​ទាំង​សកម្ម​ភាព​ការងា​រ មុខរប​រ និង​អាជីវកម្ម​ទាំង​អស់​នៅក្នុង​ «តំបន់​ក្រហម»ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន លើក​លែង​តែ​សកម្ម​ភាព​ការងារ មុខរបរ និង​អាជីវ​កម្ម​មួយ​ចំនួន ដូចជា សេវា​ពន្លត់​អគ្គិ​ភ័យ សេវា​ផ្គត់ផ្គង់​អគ្គិ​សនី ទឹកស្អាត ប្រៃ​សណីយ៍​ទូរគមនា​គមន៍ សេ​វាស​ង្គ្រោះ​បន្ទាន់ និង​សេវា​សុខាភិ​បាល​រដ្ឋ និង​ឯក​ជន​ជាដើម»​ ។

បើតា​ម​រដ្ឋបាល​ខេត្តសៀ​មរាប រាល់​ការជួប​ជុំឬ​ការប្រមូល​ផ្តុំ​មនុស្ស ​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​ហាមឃា​ត់។ បន្ថែម​លើ​នោះ ​អាជ្ញាធ​រខេត្ត​ក៏បាន​ដាក់​បម្រាម​គោចរពី​ម៉ោង​២១​ដល់​ម៉ោង៣ទៀប​ភ្លឺ​ផងដែរ។ រីឯ​គ្រឹះស្ថាន​សាធារណៈនិង​ឯកជន​ ឬ​ទីតាំង​អាជីវ​កម្ម ដែល​ត្រូវ​បាន​លើក​លែង ក៏ត្រូវ​ផ្អាក​ប្រតិបត្តិ​ការ​រស់​ខ្លួនក្នុង​ចន្លោះ​ម៉ោង​នោះ​ដូចគ្នាលើ​កលែងតែ​​សេវាកម្ម​សំខាន់បំ​ផុត​។

ដោយឡែ​ករដ្ឋ​បាលខេ​ត្ត​បន្ទាយ​មានជ័យក៏​បាន​សម្រេច​បន្ត​ការបិទ​ខ្ទប់​ផ្សារ​សិរី​សោភ័​ណនៅ​ក្នុងភូមិ​៣ ស​ង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណដែ​លជា​ទីតាំង​​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩​ សម្រាប់​រយៈ​ពេល ២ (ពីរ) សប្តា​ហ៍ផង​ដែរ គិត​ចាប់ពី​ថ្ងៃទី​ ២៨ ខែ ​សីហា ឆ្នាំ​ ២០២១ ​រហូត​ថ្ងៃទី ១០​ ខែកញ្ញា ​ដើម្បី​ធានា​​ប្រសិទ្ធ​ភាព​នៃ​ការគ្រប់​គ្រង​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩​មិន​ឲ្យ​ឆ្លង​រីក​រាល​ដាល​ទៅ​កាន់​តំបន់​ផ្សេង​ទៀត ​។

ចំណែក​នៅ​ថ្ងៃនោះ​ដែរ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ក៏បាន​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​ ភូមិ​សាស្ត្រ ក្រុង​ស្ទឹងត្រែ​ង មូល​ដ្ឋាន​ភូមិ​ថ្មី សង្កាត់​សាមគ្គី ​និង​មូលដ្ឋាន​ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡាប​រឺ​វ៉ា​ត់ ស្រុក​ថា​ឡាប​រឺ​វ៉ាត់ ​គិត​ចាប់ពី​ម៉ោង ​២៣​ និង ៥៩​ នាទី ថ្ងៃទី ៣១ ខែសីហាត​ទៅ។

នៅ​ក្នុ​ង​លិខិត​របស់ លោក ម៉ុម សារឿន អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​បង្ហាញថា ការ​បញ្ចប់​ការបិទ​ខ្ទប់​នេះ រដ្ឋបា​លខេ​ត្ត​បានអ​នុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​ទីតាំង​អាជីវ​កម្ម ធនា​គារស្ថាបនា​សាខា​ខេត្ត​ស្ទឺ​ង​ត្រែង​ ស្ថ​តិ​នៅ​ភូមិ រា​ជានុ​កូ​ល ​សង្កាត់​ស្ទឹ​ងត្រែង ក្រុង​​ស្ទឹងត្រែ​ង ខេត្ត​ស្ទឹងត្រែ​ង ​ចាប់ពី​ថ្ងៃទី​ ១​ ខែ កញ្ញា ​ឆ្នាំ ២០២១​ ត​ទៅ។

ក៏ប៉ុ​ន្តែ​លោក​អភិបា​លខេត្ត​ស្ទឹងត្រែង​បញ្ជាក់​ក្នុង​លិខិត​ថា ទោះ​បញ្ចប់​ការបិទ​ខ្ទប់ក៏​រដ្ឋ​បាលខេត្ត​នៅតែ​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​​ ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ភូមិ​សាស្ត្រ​ខេត្តស្ទឹង​ត្រែង​ដដែ​ល។

លិខិត​​ដដែល​បញ្ជាក់​ថា៖ «​ត្រូវ​ផ្អាក​ជា​បណ្តោះអាស​ន្ន សកម្មភាព មុខរ​បរ និង​អាជីវ​កម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ក្លិ​​ប​ហាត់ប្រាណ ទីតាំង​លេង​កីឡា គ្រប់​ប្រភេទ និង​ការជួប​ជុំ​មានមនុស្ស​ច្រើន ខុស​ពិ​វិធានការ​សុវត្ថិ​ភាព​សុខាភិ​បាល​ ក្នុង​មូលដ្ឋា​ន ក្រុង​ស្ទឹង​ត្រែង​ចាប់ពី​​ម៉ោង ២៣​ និង​ ៥៩ ​នាទី​យប់​ថ្ងៃទី​ ៣១ ​ខែ​សីហា តទៅ​រហូត​មាន​ការ​សម្រេច​ជាថ្មី» ​។

ជាមួ​យគ្នា​​នេះ​ក៏បាន​បន្ត​អនុវត្ត​បម្រាម​គោច​រចន្លោះ​ពី​ម៉ោង ២១ យប់​ដល់​ម៉ោង ៣ ទៀ​បភ្លឺ ស​ម្រាប់​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែ​ង ទីប្រជុំជន​នានា​ក្នុង​មូល​ដ្ឋាន​ស្រុក​ទាំង ​៥​ និងឱ្យ​ពលរដ្ឋ​បន្ត​​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​សុវត្ថិភាព បុ​គ្គល​ និង​សង្គម​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។​

តាម​កា​របញ្ជាក់​​របស់​រដ្ឋបាលខេត្ត​នេះ សកម្ម​ភាព​លក់ដូរ​នៅ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង ផ្សារ​ថ្មី​ក្រុង​ស្ទឹង​ត្រែង (ផ្សារ​អូរ​ឫស្សី) ទីប្រជុំ​ជន​លក់ដូរ​នៅ​មូល​ដ្ឋាន​គីឡូ​ម៉ែត្រ​២(ផ្សារ​គីឡូ២)និង​ទីប្រជុំ​ជន​លក់ដូរ​មួយចំ​នួន​ទៀត​ ក៏ត្រូវ​ផ្អាក​បណ្តោះ អា​សន្ន​ផងដែ​រ។

ប៉ុ​ន្តែ​ក្នុងអំ​ឡុងពេល​នេះក៏​ត្រូវបាន​លើក​លែងនិ​ង​អនុញ្ញាត​ចំពោះ​ករណី​ចាំបាច់​មួយចំ​នួន​ដូចជា ការធ្វើ​ដំណើរ​​របស់​ម​ន្ត្រី​រាជ​ការ និង​កម្លាំង​ប្រដា​ប់អាវុធ​គ្រប់​ប្រភេទ កា​រដឹក​ជញ្ជូន​ទំនិញ​គ្រឿងឧ​បភោគ​បរិភោគ ការដឹក​ទំនិញ​យុទ្ធ​សាស្ត្រ​របស់​រដ្ឋ ​សេវា​សង្គ្រោះ​បន្ទាន់​សេវា​សុខាភិ​បាល​ទាំង​រដ្ឋ​ និង​ឯក​ជន​ និង​ឱសថ​ស្ថាន​ជា​ដើម​។

ដោយឡែ​កអាជ្ញាធ​រខេត្ត​កំពង់ធំ​ នៅ​ព្រឹក​ថ្ងៃទី ១​ ខែកញ្ញា​ ក៏បាន​បញ្ជា​ឲ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ចំនួន ​៣ ស្ថិ​តនៅ​ក្នុង​ក្រុង​ស្ទឹងសែន​ មុន​ពេល​ដាក់​ដំណើរ​ការឱ្យ​លក់ដូរ​ឡើង​វិញ។រដ្ឋបាល​ខេត្ត​នេះប​ញ្ជាក់ថា​ ការបើក​ដំណើរ​ការឱ្យ​លក់ដូរ​ឡើងវិញ​ក្នុង​ផ្សារ​ទាំង​ ៣ នៃ​ក្រុង​ស្ទឹង​សែន​គឺ​ធ្វើឡើ​ង​នៅ​ព្រឹក​ថ្ងៃទី ២​ ខែកញ្ញា​​តទៅ ​៕