ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (គ.អ.ក) ប្រកាស​នៅព្រឹក​​ថ្ងៃ​ទី​ ២ កញ្ញា​នេះ​ថា សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​និង​ពិន័យ​ចំនួន ៤០៣​ នាក់ និង​ឃាត់​យា​នយន្តចំនួន​ ២៧៥ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធាន​កា​ររដ្ឋបាល និង​វិធាន​ការ​សុខាភិបាល​ កាល​ពី​​ថ្ងៃ​ទី ​១ ​ខែ​កញ្ញា​​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) បាន​ឲ្យដឹង​ថា សមត្ថ​កិច្ច​បាន​ឃាត់​​រថយន្ត​ចំនួន​ ១០១ ​គ្រឿង ម៉ូតូ​ចំនួន​ ១៧៤ ​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់​រំ និង​ពិន័យ​ចំនួន ៤០៣​ នាក់ នៅ​ថ្ងៃទី​១ ខែ​​កញ្ញា​​ ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋបាល និង​វិធាន​ការ​សុខា​ភិបាល។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ក្នុង​​ថ្ងៃដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំនួន ​២៨១ ករណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន​ ៦៨៦ និង​ពិន័យ​ជាប្រាក់​បាន​ចំនួន​ ២ ៨០០ ០០០ រៀល៕