ភ្នំពេញៈ ក្រ​សួង​សុខាភិ​បាល​បាន​ឱ្យដឹង​ថា ​មនុស្ស​ជាង ​៤០០​ នាក់​បន្ថែម​ទៀត​ បានរ​ក​ឃើញ​ឆ្លង​វីរុស​កូ​វីដ​ ១៩ ​និង​មាន​អ្នកជា​សះ​ស្បើយ​ជិត​ ៤០០​ នាក់​ ខណៈ​មាន​អ្នក​ស្លាប់​ថ្មីទៀត​មាន​ចំនួន​ ១២ នាក់។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុ​ខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ២ ខែកញ្ញា បាន​ឱ្យដឹងថា​ មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​ចំនួន ៤១៦​ នាក់​ទៀត និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន ៣៨៦ នាក់​។

ក្រសួង​បាន​បន្តថា ករណី​រក​ឃើញ​ឆ្លង​ថ្មី​នេះ មានការ​ឆ្លង​ក្នុង​សហ​គមន៍ ចំនួន ៣០៤ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១១២​ នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២១ នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​​ចំនួន ៩៣ ៩២៦ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ៨៩ ៥០០ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើងដល់ ១ ៩២៨ ​នាក់​ផង​ដែរ​៕