ភ្នំពេញៈ គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី ៣ ខែកញ្ញា​នេះថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤៤ នាក់ និង​ម៉ូតូ​ចំនួន ១៦ គ្រឿង បាន​ប្រព្រឹត្ត​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល សរុប ២៤ ករណី នាថ្ងៃទី ០២ ខែកញ្ញា ។

ក្នុង​ចំណោម​មនុស្ស ៤៤ នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​មាន ៤១ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​អប់រំ និង​ពិន័យ និង៣នាក់​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ។ ក្នុង​ថ្ងៃទី ២ ខែកញ្ញា សមត្ថកិច្ច បាន​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​បាន​សរុប​ចំនួន ៤,៨ លានរៀល។

ក្រៅពីនេះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ បាន​ចំនួន ៨២១ ទីតាំង ៕