កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ប្រកាស​នៅ​ថ្ងៃទី​ ៣ ​កញ្ញា​នេះ​ ពី​ការរកឃើញ​អ្នកជំងឺ​កូវីដ​ ១៩ ចំនួន​ ៣៨ ​នាក់​បន្ថែមទៀត​ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស និង​ព្យាបាល​ជាសះស្បើយ​ចំនួន ១៩ ​នាក់ នៅ​ថ្ងៃទី​ ២ ​កញ្ញា​។

នៅ​ថ្ងៃទី​ ២ ​កញ្ញា រដ្ឋបាលខេត្ត​កំពង់ចាម​បាន​ចាត់​ឱ្យ​មន្ទីរ​សុខាភិបាល​យក​សំណាក​ធ្វើតេស្ត​រហ័ស​លើ​កម្មករ កម្មការិនី ពលករ​ចំណូលស្រុក និង​ប្រជាពលរដ្ឋ​ដែល​មាន​ការសង្ស័យ​ចំនួន​ ៨២២ ​នាក់ ដោយ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​ចំនួន​ ៣៨ ​នាក់​។

អ្នកជំងឺ​ចំនួន​ ៣៨ ​នាក់​នោះ ​មាន​នៅ​ក្រុង​កំពង់ចាម ០១ ​នាក់ ស្រុក​កំពង់សៀម ០១ ​នាក់ ស្រុក​កោះសូទិន ០៤ ​នាក់ ស្រុក​ជើងព្រៃ ២៧ ​នាក់ ស្រុក​ព្រៃឈរ ០៣ ​នាក់ មកពី​ខេត្ត​ត្បូងឃ្មុំ ០១ ​នាក់ និង​មកពី​ខេត្តក្រចេះ ០១ ​នាក់​។ គិត​មកដល់​ត្រឹម​ថ្ងៃទី​ ២ កញ្ញា ខេត្តកំពង់ចាម​មាន​អ្នកជំងឺ​កូវីដ​សរុប​ចំនួន ៤ ៥២៩ ​នាក់​៕