
សត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនធ្វើការអប់រំ អ្នកល្មើសនឹងវិធានការទប់ស្កាត់ការឆ្លងកូវីដ កាលពីថ្ងៃទី ១៦ សីហា។ រូបថត នគរបាល
ភ្នំពេញៈគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកងថ្ងៃទី ៥ កញ្ញានេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ២១៨ នាក់ បញ្ជូនទៅតុលាការ ១នាក់ និង ឃាត់យានយន្ត ៣៦ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល កាលពីថ្ងៃទី៤កញ្ញា។
តាមសេចក្តីជូនដំណឹង (គ.អ.ក) បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ រថយន្ត ៣គ្រឿង ម៉ូតូ ៣៣គ្រឿង និងឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ២១៨ នាក់ បញ្ជូនទៅតុលាការចំនួន ១ នាក់ នៅថ្ងៃទី ៤ ខែកញ្ញា ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៥៩ ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន ៦៣៣ និងពិន័យជាប្រាក់បានចំនួន ២ ៦០០ ០០០ រៀល៕