ភ្នំពេញៈមានមនុស្សចំនួន ៧ នាក់បន្ថែមទៀតត្រូវបានរកឃើញស្លាប់ដោយសារជំងឺកូវីដ ១៩ ខណៈ អ្នកឆ្លងថ្មីរកឃើញជាង ៤០០ នាក់ទៀត និងអ្នកជាសះស្បើយក៏មានជាង ៤០០ នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។

ក្រសួងបានបញ្ជាក់ថា អ្នករកឃើញឆ្លងថ្មីមានចំនួន ៤៦១ នាក់ និងមានអ្នកជាសះស្បើយចំនួន ៤១១ នាក់។ អ្នករកឃើញឆ្លងបន្ថែមនេះ មានករណីឆ្លងក្នុងសហគមន៍ ចំនួន ៣១៥ នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៤៦ នាក់។

គិតត្រឹមព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានជំងឺកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ៩៥ ៣០០ នាក់ អ្នកជាសះស្បើយសរុបចំនួន ៩០ ៦៨៤ នាក់ និងអ្នកស្លាប់បានកើនឡើងដល់ចំនួន ១ ៩៥៧ នាក់៕