ភ្នំពេញៈ គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ (គ.អ.ក) ប្រកាស​នៅ​ព្រឹកថ្ងៃ​ទី ៦​ កញ្ញា​​នេះ​ថា សមត្ថ​កិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និ​ង​ពិន័យ​ចំនួន ៤៩​ នាក់ បញ្ជូន​ទៅ​តុលាការ ១​ នាក់ ​ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខា​ភិបាល​ នៅ​ថ្ងៃ​ទី ៥ កញ្ញា​។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) បាន​ឲ្យដឹង​ថា នៅថ្ងៃ​ទី ៥ ខែ​កញ្ញា មិន​មាន​យាន​យន្ត​ល្មើស​វិធាន​ការ​ដែល​ត្រូវ​ចាប់​ឃាត់​នោះទេ ប៉ុន្តែ​សមត្ថ​កិច្ច​ បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ៤៩​ នាក់ បញ្ជូន​ទៅ​តុលាការ​ចំនួន ១ ​នាក់ ពាក់​ព័ន្ធ​ករណី​ល្មើស​វិធាន​ការ​រដ្ឋ​បាល និង​វិធាន​ការ​សុខាភិ​បាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩។​

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃដដែល​នោះ សមត្ថ​កិច្ច​បាន​អនុវត្ត​វិធាន​ការច្បាប់​ចំនួន​ ២៥​ ករណី និង​ផ្សព្វ​ផ្សាយ​ច្បាប់​ទៅ​លើទីតាំង​សរុប​ចំនួន ៤៨០ និង​ពិន័យ​ជាប្រាក់បា​នចំនួន​ ៨០ ៤០០ ០០០ រៀល៕