The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ឃាត់​មនុស្ស​ ២៣ ​នាក់​ធ្វើការ​អប់រំ​ និង​ពិន័យ​ករណី​ល្មើស​វិធានការ​រដ្ឋបាល

សមត្ថកិច្ច​ឃាត់​មនុស្ស​ ២៣ ​នាក់​ធ្វើការ​អប់រំ​ និង​ពិន័យ​ករណី​ល្មើស​វិធានការ​រដ្ឋបាល

សមត្ថកិច្ច​ឃាត់​មនុស្ស​ ២៣ ​នាក់​ធ្វើការ​អប់រំ​ និង​ពិន័យ​ករណី​ល្មើស​វិធានការ​រដ្ឋបាល

ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) ប្រកាស​នៅ​ព្រឹក​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ២៣ ​នាក់ ប៉ុន្តែ​គ្មាន​យានយន្ត​ល្មើស ដែល​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ទេ​កាលពី​ម្សិលមិញ​។

តាម​សេចក្តី​ជូនដំណឹង (​គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ៨ ខែកញ្ញា​នេះ​បានឱ្យដឹងថា នៅ​ថ្ងៃទី​ ៧ ខែកញ្ញា មិនមាន​យានយន្ត​ល្មើស​វិធានការ​ដែល​ត្រូវ​ចាប់​ឃាត់​នោះទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន ២៣ ​នាក់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ២៣ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន ៧១៨ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ២ ២០០ ០០០ រៀល​៕

អត្ថបទគួរចាប់អារម្មណ៍