ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​ពីការ​រក​ឃើញ​​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩​ បន្ថែម​ទៀត​ចំនួន​ ២០​ នាក់​ ដែល​ធ្វើឱ្យ​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ កើន​ដល់​ជាង ​២ ០០០​ នាក់ ​និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត​ ៦០០ ​នាក់​ និង​មាន​អ្នកជា​សះ​ស្បើយ​ជិត​ ៥០០ ​នាក់​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃទី​ ៩ ​ខែកញ្ញា​ បាន​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​ មាន​ឆ្លង​វីរុស​កូវីដ ​១៩​ ចំនួន ​៥៨៩ នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន​ ៤៨០ ​នាក់។ អ្នក​បាន​រក​ឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន​ ៤៤១​ នាក់ និង​អ្នក​ដំណើរ​ពី​បរ​ទេស​ចំនួន ​១៤៨​ នាក់​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ៩​ ខែ កញ្ញា​ ឆ្នាំ ២០២១ ​នេះ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ សរុប​ចំនួន​ ៩៧ ៥២៤ ​នាក់ អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ៩២​ ៤៩៥ នាក់​ ​និង​អ្នក​ស្លាប់​បាន​កើនឡើ​ង​រហូត​ដល់ ២​ ០០៧ ​នាក់៕