ភ្នំពេញៈ គណៈកម្មកាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ពី​ការ​បង្កើត​ក្រុម​អ្នក​នាំពាក្យ ដែល​មាន​ប្រធាន​មួយ​រូប អនុប្រធានមួយ​រូប និង​មាន​សមាជិក​ម្នាក់ សម្រាប់​ទាក់ទង និង​ឆ្លើយឆ្លង​ជា​ផ្លូវការ​ជាមួយ​សាធារណជន បណ្តាញ​សារព័ត៌មានជាតិ និង​អន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា បាន​សម្រេច​បង្កើត​ក្រុម​អ្នក​នាំពាក្យ គ.ជ.ប មាន​គ្នា ៣​នាក់ ដើម្បីឆ្លើយឆ្លង​ជា​ផ្លូវការ​ជាមួយ​សាធារណជន បណ្តាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ។ ក្រុម​នេះ​មាន​លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប ជាប្រធាន លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និង​ជា​អគ្គលេខាធិការរង ជាអនុប្រធាន និងលោក ខន កែវមនោ ទីប្រក្សា គ.ជ.ប និងជាអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ ជា​សមាជិក។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ គ.ជ.ប បង្ហាញ​ថា អ្នក​សារព័ត៌មាន​អាច​ធ្វើ​ការ​ទាក់ទង​ទៅ​អ្នក​នាំពាក្យ គ.ជ.ប ទាំង​ ៣​រូប បាន​តាម​រយៈលេខ​ទូរស័ព្ទ ០១២ ៩៥៩ ៦៦៦ ដែល​ជា​លេខ​របស់​លោក ហង្ស ពុទ្ធា មាន​តួនាទីជា​ប្រធាន​ក្រុម​អ្នក​នាំពាក្យ​គ.ជ.ប។ លេខ ០៩២ ១០៥ ៥៥៦ ជា​លេខ​របស់​លោក សោម សូរីដា មាន​តួនាទី​ជា​អនុប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ គ.ជ.ប និង​លេខ ០១២ ៨៥៥ ០១៨ ជា​លេខ​របស់លោក ខន កែវមនោ ជា​សមាជិក​ក្រុម​អ្នក​នាំ​ពាក្យ គ.ជ.ប៕

វីដេអូ៖