The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ឃាត់​មនុស្ស ១២ នាក់ ដើម្បី​ធ្វើ​ការ​អប់រំ និង​ពិន័យ​ ករណី​ល្មើស​វិធានការ​រដ្ឋបាល




សមត្ថកិច្ច​ឃាត់​មនុស្ស ១២ នាក់ ដើម្បី​ធ្វើ​ការ​អប់រំ និង​ពិន័យ​ ករណី​ល្មើស​វិធានការ​រដ្ឋបាល

Content image - Phnom Penh Post
សមត្ថកិច្ច​ឃាត់​មនុស្ស ១២ នាក់ ដើម្បី​ធ្វើ​ការ​អប់រំ និង​ពិន័យ​ ករណី​ល្មើស​វិធានការ​រដ្ឋបាល។ រូបថត រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

សមត្ថកិច្ច​ឃាត់​មនុស្ស ១២ នាក់ ដើម្បី​ធ្វើ​ការ​អប់រំ និង​ពិន័យ​ ករណី​ល្មើស​វិធានការ​រដ្ឋបាល

ភ្នំពេញ៖ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ១២ នាក់ ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល កាល​ពី​ថ្ងៃ​ម្សិលមិញ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) នៅ​ព្រឹក​នេះ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ១២ ខែ​កញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ១២ នាក់ ប៉ុន្តែ​ពុំ​មាន​យានយន្ត​ល្មើស ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ឡើយ​នៅ​ថ្ងៃទី ១១ ខែ​កញ្ញា​នេះ។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ១១ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅ​លើ​ទីតាំង​សរុប​ចំនួន ៤៦៤ និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ២ ២០០ ០០០ រៀល៕

អត្ថបទគួរចាប់អារម្មណ៍