ភ្នំពេញៈ តំណាង​ក្រសួង​ក្រសួង​ការងារ តំណាង​សហជីព​ និង​តំណាង​និយោជក បានចាប់ផ្ដើម​ប្រជុំ នៅ​ថ្ងៃទី​ ១៤​ កញ្ញា​នេះ ដើម្បី​ពិភាក្សា​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅ​ឆ្នាំ ​២០២២ នៅក្នុង​វិស័យ​កាត់ដេរ​។​

ទោះបី មានការ​ខ្វែងគំនិត​គ្នាក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា តាមបែប​វិទ្យាសាស្ត្រ​ឡើងវិញ​ជាថ្មី ដោយ​ផ្អែកលើ​កត្តា សង្គម និង​សេដ្ឋកិច្ច ដោយហេតុ​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​ក៏ដោយ ក៏​តំណាង​សហជីព​ទាំង ១៧ នៅតែ​រក្សា​តួលេខ​ដែល​បាន​ឯកភាព​រួមគ្នា​ចំនួន ២២,២ ដុល្លា​អាមេរិក ឬ​ ១១,៦ ភាគរយ សម្រាប់​ការចរចា​។​

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម GMAC បាន​លើកឡើងថា វិបត្តិ​នាពេល​បច្ចុប្បន្ននេះ គឺ​វា​ច្បាស់​ណាស់​សម្រាប់​គ្រប់ភាគី ហើយ​វា​សំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​ការរំពឹងទុក ជាពិសេស​គឺ​ភាគី​ខាង​សហជីព​៕