កណ្ដាលៈ​ នគរបាល​ខេត្ដ​កណ្ដាល​បាន​ដោះ​លែង​ពលរដ្ឋ​ចំនួន ​២១ ​នាក់ ​និង ​៩​ នាក់ ​បាន​បញ្ជូន​ទៅ​ស៊ើបអ​ង្កេត​បន្ត​នៅតុលា​ការ​ បន្ទាប់​ឃាត់ខ្លួន​អស់​ពេល ២ ​យប់​ គិត​ចាប់ពី​ថ្ងៃទី ១២​ កញ្ញា ដោយសា​រ​ជម្លោះ​វិវាទ​ដីធ្លី​នៅ​ទីតាំង​គម្រោង​សាងសង់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ក្នុង​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាល​ស្ទឹ​ង បណ្តាល​ឱ្យ​សមត្ថ​កិច្ច​រ​ងរបួស ១​៣ នាក់។

លោក​ស្រី ឃឹ​ម សូ​ម៉ាលី តំណាង​ពលរដ្ឋ​ដែល​មាន​បញ្ហាដី​ធ្លី​ជាង ​៣០០​ គ្រួសារ​ នៅ​ទីតាំង​គម្រោង​សាង​សង់​អាកា​សយា​នដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ បាន​បញ្ជាក់​នៅ​ថ្ងៃទី ១៤ ​ខែកញ្ញា​នេះ​ថា៖ «ឥឡូវ​គេ​ដោះ​លែង​តែ ២១ នាក់​ទេ ចំណែក ៩ ​នាក់​ទៀត​ សម​ត្ថកិច្ច​បញ្ជូនទៅ​សាក​សួរ​បន្ត​នៅ​តុលា​ការ​។ គេ​បញ្ជូន​ទៅ​ហ្នឹង​គេ​ចោទ​ពួក​ខ្ញុំ​ថា​មាន​ចបជី​ក ចប​កាប់ កាំ​បិត ​មក​ធ្វើឃា​ត​គេ»។

លោកស្រី​អះអាងថា ចបជីក​កាំបិត ​ចបកាប់​ របស់​ពលរដ្ឋ គឺ​ទុក​សម្រាប់​ប្រើ​ប្រាស់​កាប់​របង ជីកដី ដាក់​បង្គោលរ​បង ដើម្បី​កុំឱ្យ​គ្រឿង​ចក្រ​ក្រុមហ៊ុន​ឈូ​ឆាយ​ចូលដ​ល់​ដី​កម្ម​សិទ្ធិ​។

លោកស្រី​បន្តថា៖ «និយាយ​ទៅ​ច្បាប់​នៅលើ​គេ គេ​ធ្វើ​អី​ក៏ត្រូវ​ដែរ ពលរដ្ឋ​ធ្វើ​អី​ក៏​ខុស​ដែរ »។

តាម​សេចក្ដី​ប្រកាស​​ព័ត៌មា​ន​របស់​រដ្ឋបាល​ខេត្ត​កណ្តាល​ឱ្យដឹង​ថា កាលពី​ថ្ងៃទី ១២ ខែ​កញ្ញា កង​សមត្ថ​កិច្ច​ខេត្ដ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន​ ៣០ ​នាក់ ​យកទៅ​សាក​សួរ​នៅ​ស្នង​ការដ្ឋា​ន​នគរ​បាល​ខេត្ដ​ បន្ទាប់​ពី​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​​ក្នុង​រឿង​វិវាទ​ដីធ្លី​នៅ​ទីតាំង​គម្រោង​សាង​សង់​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី​បណ្ដាល​ឱ្យ​សមត្ថ​កិច្ច​រង​របួស​១៣នា​ក់។

រដ្ឋបាល​ខេត្ដ​កណ្ដាល​បញ្ជាក់​ថា កា​លពី​វេលា​ម៉ោង ១០-១២ ព្រឹក​ថ្ងៃទី ​៣០​ កញ្ញា មាន​ក្រុម​មនុស្ស​ប្រមាណ ​១០​០ នាក់ បាន​មក​ប្រមូល​ផ្តុំគ្នា​ប្រើ​អំពើ​ហិង្សា ​និង​ជេរ​ប្រមាថ​ដោយ​បាន​ដុត​កៅស៊ូក​ង់​ និង​សម្ភារ​ផ្សេង។ ប្រើ​ដំបង​គប់​ដុំថ្ម​បាញ់​ចម្ពាម​កៅស៊ូ គប់​ដប​សាំង មកលើ​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ដែល​កំពុង​ឈរ​ជើង​បំពេញ​ការងារ​រក្សា​សន្តិ​សុខ ​និង​សណ្តាប់​ធ្នាប់​ក្នុង​ទីតាំង​គម្រោង​សាង​សង់​អាកាស​យានដ្ឋា​ន​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ បណ្តាល​ឱ្យ​សមត្ថ​កិច្ច​រង​របួស​ចំនួន​ ១៣ នាក់។

រដ្ឋបាល​ខេត្ដ​បញ្ជាក់​ទៀតថា​ ស្ថិតក្នុង​ស្ថានភា​ព​ប្រើ​អំពើហិ​ង្សា កង​កម្លាំង​បាន​បង្ខំចិត្ត​បំបែក​ក្រុម​បាតុករ​ដោយ​ប្រើ​រថយ​ន្ត​បាញ់​ទឹក ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ដើម្បី​ការពារ​ខ្លួន​និង​បំបែក​ក្រុម​បាតុករ​ព្រមទាំង​បាន​ឃាត់​ខ្លួន​ក្រុម​បាតុក​រ ៣០​ នាក់ ក្នុងនោះ​មាន​ស្រី ២០ នា​ក់ ដើម្បី​យក​មក​សាក​សួរ​នៅ​ស្នង​ការ​ដ្ឋាន​នគ​របាល​ខេ​ត្តកណ្តាល​។

លោក​ គង់​ សោ​ភ័​ណ្ឌ អភិបាលខេត្ដ​កណ្ដាល ​លោក​ឈឿន ​សុចិ​ត្ដ​ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល​និង​លោក​លោក ​ទិន ​សុចិ​ត្រា​ ព្រះរាជអាជ្ញារង​និង​ជា​អ្ន​នាំពាក្យ​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ ​មិនអាច​ទាក់ទង​សុំ​បកស្រាយ​រឿងនេះ​បានទេ។

លោក​ ស៊ឹង ​សែន​ករុណា​ អ្នកនាំ​ពាក្យ​សមាគ​ម​ការពារ​សិទ្ធិ​មនុស្ស (អាដហុក) បាន​លើកឡើ​ងថា ករណី​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជិត ៤០០ ​គ្រួសា​រ នៅ​ទីតាំង​ដី​គម្រោង​សាង​សង់​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ​នេះ ​បានកើត​ឡើង​អស់​រយៈ​ពេល​ជាង ​៣ ឆ្នាំ​ទៅ​ហើយ។ ​ចំណែក​ការ​ទាម​ទារ​ តវ៉ា​ស្វែងរ​ក​ដំណោះ​ស្រា​យ របស់​ពលរដ្ឋ​ក៏​គ្មាន​លទ្ធផ​ល​ដែរ។

លោក​ថ្លែង​ថា៖ «យើង​មើល​ឃើញ​ថា ការដា​ក់​សម្ពាធ​ឱ្យ​ប្រជា​ពលរដ្ឋ​យក​សំណង​ទៅតា​មអាជ្ញាធ​រឬ​ការចង់​បាន​របស់​ក្រុម​ហ៊ុន ​គឺជា​រឿង​ដែល​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទេ ព្រោះ​ច្បាប់​បានកា​រ​ពារ​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​»។

លោក​ សែន​ករុណា ស្នើឱ្យ​អាជ្ញាធរ​ពិនិត្យ​និង​ពិចារ​ណា​ដោះលែង​ពលរដ្ឋ​ ព្រោះ​ករណី​វិវាទ​ដីធ្លី​នេះ ពលរដ្ឋ​បានស្នើ​សុំ​ស្វែងរក​ដំណោះ​ស្រាយ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ប៉ុ​ន្ដែ​គ្មាន​ល​ទ្ធ​ផលហើយ​បែរជា​ត្រូវឃា​ត់​ខ្លួន​ទៅវិញ៕

វីដេអូ៖