ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២១៨ នាក់ ឃាត់​យានយន្ត ២៧ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​កាល​ពី​ម្សិលមិញ។ នេះ​បើ​តាម​ប្រកាស​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ (គ.អ.ក) នៅ​ព្រឹក​នេះ។

តាម​សេចក្តី​ជូន​ដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​កញ្ញា​នេះ​បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ធ្វើ​ការ​អប់រំ និង​ពិន័យ​ចំនួន ២១៨ នាក់ ឃាត់​យានយន្ត ២៧ គ្រឿង ក្នុង​នោះ​រថយន្ត ៣ គ្រឿង ម៉ូតូ ២៤ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​នៅ​ថ្ងៃទី ១៥ ខែ​កញ្ញា។

ក្នុង​សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៦៣ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅ​លើ​ទីតាំង​សរុប​ចំនួន ៧៤៧ ធ្វើ​ការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវ​គោក ៥៨៧ នាក់ ដែល​ធ្វើ​ដំណើរ​តាម​យានយន្ត ៣៩១ គ្រឿង និង​បាន​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៣៥ ៤០០ ០០០ រៀល៕