ភ្នំពេញៈ មនុស្ស​ចំនួន​ ១១​ នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជិត ​៧០០ ​នាក់ ​រីឯ​អ្នក​ដែល​បាន​ព្យា​បាល​ជាសះ​ស្បើយ​ជាង​ ៤០០​ នាក់។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​១៦​ ខែកញ្ញា​នេះ​។

ក្រសួង​បាន​ឱ្យដឹងថា ​មនុស្ស​ចំនួន ​៦៩៣ ​នាក់​បន្ថែម​ទៀត​ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ ១៩​ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន​ ៤៤៣ ​នាក់។ អ្នក​ដែល​រកឃើញ​វិជ្ជមាន​ទាំង​នោះ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ​៥៨១ ​នាក់​ និង​អ្នក​ដំណើរ​ពី​បរទេស ចំនួន ១១២ នា​ក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៦ ខែកញ្ញា​ ឆ្នាំ ​២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ​១០២​ ១៣៦ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ៩៥ ​៨១០ ​នាក់​ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ចំនួន​ ២ ០៧៨​ នាក់​៕