ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ១៧ កញ្ញា ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៦៩៨ នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ១១​ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជា​សះស្បើយ​ថ្មី​មាន ៤៦៥ នាក់។

ក្រសួង​បាន​ប្រកាស​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ៦៩៨ នាក់​នេះ មាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​មាន​ចំនួន ១៥១ នាក់។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ កញ្ញា កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ១០២ ៨៣៤ នាក់ អ្នក​ជា​សះស្បើយ​មាន ៩៦ ២៧៥ នាក់ ខណៈ​អ្នក​ស្លាប់​មាន ២ ០៨៩ នាក់ និង​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​មាន ១៧ ៥៧៩ នាក់៕