
ភ្នំពេញៈ សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ២០៤ នាក់ ឃាត់យានយន្ត ២០ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីម្សិលមិញ។ នេះបើតាមប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) នៅព្រឹកនេះ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញានេះបានឱ្យដឹងថា សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ២០៤ នាក់ ឃាត់យានយន្ត ២០ គ្រឿង ក្នុងនោះ រថយន្ត ៦ គ្រឿង ម៉ូតូ ១៤ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ១៧ ខែកញ្ញា។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៧០ ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន ៣០០ ធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៤៧ នាក់ ដែលធ្វើដំណើរតាមយានយន្ត ១៦៥ គ្រឿង និងបានពិន័យជាប្រាក់បានចំនួន ៦ ៤០០ ០០០ រៀល៕