The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ជំរុញ​ដល់​អ្នកបម្រើ​ការងារ​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចាប់ពី​ថ្ងៃទី ១៨ កញ្ញា




រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ជំរុញ​ដល់​អ្នកបម្រើ​ការងារ​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចាប់ពី​ថ្ងៃទី ១៨ កញ្ញា

Content image - Phnom Penh Post
​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ទី ៣ ឬ ដូស​ជំរុញ​ជូន​ដល់​បុគ្គលិក និង​កម្មករ ដែល​បម្រើ​ការងារ​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចាប់ពី​ថ្ងៃទី ១៨ ខែកញ្ញា ។ ហុង មិនា

រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ជំរុញ​ដល់​អ្នកបម្រើ​ការងារ​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចាប់ពី​ថ្ងៃទី ១៨ កញ្ញា

ភ្នំពេញៈ រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដូស​ទី ៣ ឬ ដូស​ជំរុញ​ជូន​ដល់​បុគ្គលិក និង​កម្មករ ដែល​បម្រើ​ការងារ​ដឹក​ជញ្ជូន​ទំនិញ ម្ហូបអាហារ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចាប់ពី​ថ្ងៃទី ១៨ ខែកញ្ញា ដើម្បី​ទប់ទល់​នឹង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា (Delta)។

យុទ្ធនាការ​នេះ​ត្រូវ​បាន​ដាក់ចេញ​ភ្លាមៗ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ១៧ ខែកញ្ញា បាន​បញ្ជា​ឱ្យ​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ឱ្យ​យកចិត្ត​ទុកដាក់​ទៅលើ​អ្នកធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដឹក​អីវ៉ាន់​អនឡាញ ដែល​ត្រូវមាន​អាទិភាព​ក្នុង​ការទទួល​បានការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី ១៧ ខែកញ្ញា​ថា៖ «(យុទ្ធនាការ​នេះ) សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ ទប់ទល់​នឹង​ជំងឺ​រាតត្បាត​សកល កូវីដ ១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែលតា (Delta)»។

យុទ្ធនាការ​ក៏មាន​គោលដៅ​ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ ១៩ តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​ការឈាន​ឆ្ពោះទៅរក​ការបើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ក្រុមហ៊ុន និង​សហគ្រាស​ដឹកជញ្ជូន​ទំនិញ និង​ម្ហូបអាហារ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ជំរុញ​លើកទឹកចិត្ត និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​បុគ្គលិក និង​កម្មករ និង​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យទៅ​ទទួល​វ៉ាក់សាំង​បាន​ទាន់ពេលវេលា។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ដល់​អ្នក​ដែល​មាន​បញ្ហា​សុខភាព ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ពិបាក​ដកដង្ហើម ឬ​រោគសញ្ញា​ផ្សេងទៀត​ឱ្យ​ប្រើប្រាស់​តេស្ត​រហ័ស​រក​មេរោគ​កូវីដ ១៩ ដោយ​ខ្លួនឯង ដើម្បី​បញ្ជាក់​ពី​លទ្ធផល​តេស្ត​អវិជ្ជមាន ឬ​យក​សំណាក​មេរោគ​កូវីដ ១៩ នៅតាម​ទីតាំង​យក​សំណាក​របស់​រដ្ឋ ជាមុនសិន​មុន​ទៅ​ទទួល​វ៉ាក់សាំង ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ​ដទៃទៀត៕

អត្ថបទគួរចាប់អារម្មណ៍