
សមត្ថកិច្ចពេលចុះត្រួតពិនិត្យរដ្ឋបាលកាលពីខែមុន ។ ហ៊ាន រង្សី
ភ្នំពេញៈសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំនិងពិន័យចំនួន ៣១៩ នាក់ ឃាត់យានយន្ត ៤៨ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និង វិធានការសុខាភិបាល កាលពីម្សិលមិញ។ នេះបើតាមការប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) នៅព្រឹកនេះ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះបានឲ្យដឹងថា សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សធ្វើការអប់រំនិងពិន័យចំនួន ៣១៩ នាក់ ឃាត់យានយន្ត ៤៨ គ្រឿង ក្នុងនោះ រថយន្ត ៤ គ្រឿង ម៉ូតូ ៤៤ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និង វិធានការសុខាភិបាលនៅថ្ងៃទី១៨ ខែ កញ្ញា។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ១០៣ ករណី និងផ្សព្វផ្សាយច្បាប់ទៅលើទីតាំងសរុបចំនួន ៥៣៣ អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោគ ២៨៨ នាក់ ដែលធ្វើដំណើតាមយានយន្ត ១៩៣ គ្រឿងនិងបានពិន័យជាប្រាក់បានចំនួ ១៣ ៤០០ ០០០រៀល៕