ភ្នំពេញៈ មនុស្ស​ចំនួន​១៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ​និង​បាន​រក​ឃើញ​វិជ្ជមាន​មេរោគ​នេះ​ទៅលើ​មនុស្ស​ជាង​៦០០នាក់​និង​មាន​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ជាង​៤០០​នាក់​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​សុខា​ភិបាល​នាព្រឹក​ថ្ងៃទី​១៩ ​កញ្ញា ឆ្នាំ​២០២១។

ក្រសួង​សុខាភិបាល ​បញ្ជាក់​តាម​សេចក្តី​ប្រកាស​ថា ​ក្រសួង​បាន​រក​ឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ១៩​បន្ថែម​ចំនួន​៦១២នាក់​និង​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​៤៦០នាក់។ អ្នក​ដែល​រកឃើញ​ឆ្លង​ថ្មី​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៥៣៤នាក់ ​និង​អ្នក​ដំណើរ​មកពី​បរទេស ​ចំនួន​៧៨នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៩ ​ខែកញ្ញា ​ឆ្នាំ២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ១៩​សរុប​ចំនួន​១០៤ ០៩៤នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​៩៧ ២២៧នាក់ ​និង​អ្នក​ស្លាប់​បាន​កើនឡើង​រហូត​ដល់​២ ១០៩នាក់៕