ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ១៧៨ ​នាក់ ឃាត់​យានយន្ត​ ៣៥ ​គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល កាលពី​ម្សិលមិញ​។ នេះ​បើតាម​ប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក) នៅ​ព្រឹក​នេះ​។

តាម​សេចក្តី​ជូនដំណឹង (​គ.អ.ក​) នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែកញ្ញា​នេះ​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន​ ១៧៨ ​នាក់ ឃាត់​យានយន្ត​ ៣៥ ​គ្រឿង ក្នុងនោះ រថយន្ត​ ៤ ​គ្រឿង ម៉ូតូ ៣១ ​គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​នៅ​ថ្ងៃទី​ ១៩ ខែកញ្ញា​។​

ក្នុង​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៥៤ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន ៥៦៩ ធ្វើការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក​ ១៧៩ ​នាក់ ដែល​ធ្វើដំណើរ​តាម​យានយន្ត​ ១២១ ​គ្រឿង និង​បាន​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ២ ២០០ ០០០ រៀល​៕