ភ្នំពេញ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រកឃើញ​​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ចំនួនជាង ​៦០០​ នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ជា​សះ​ស្បើយ​មាន​ជិត​ ៥០០ នាក់ និង​អ្នក​ស្លាប់​ថ្មីមាន​ចំនួន ១៤​ នាក់​ ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ២០ ខែ កញ្ញា ឆ្នាំ​ ២០២១ នេះ​ថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន​ ៦២២ ​នាក់ អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន ៤៧៣​ នាក់។ អ្នក​ឆ្លង​ថ្មី​ដែល​បាន​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៤៤៤ នាក់ ​និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ១៧៨​ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២០ ខែ កញ្ញា ​ឆ្នាំ​ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន​ ១០៤ ៧១៦ ​នាក់ អ្នក​ជា​សះ​ស្បើយ​ចំនួន​ ៩៧​ ៧០០​ នាក់​ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ ២ ១២៣​ នាក់៕