ភ្នំពេញៈ មនុស្ស​ចំនួន​ ១៧ ​នាក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩​ និង​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជាង​ ៦០០​ នាក់ ខណៈ​មាន​អ្នក​ជា​សះ​ស្បើយ​ជិត​ ៥០០​ នាក់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ២១​ ខែ​កញ្ញា​នេះ បាន​ឱ្យដឹងថា​ ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ទៀត​ ចំនួន ​៦២៨​ នាក់ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៤៨៦​ នាក់។ អ្នក​ដែល​បាន​រក​ឃើញ​ឆ្លង​បន្ថែម​នេះ ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ​៥០៧​ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ១២១ ​នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ​២១ ខែ កញ្ញា ឆ្នាំ ២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ចំនួន​ ១០៥ ៣៤៤ ​នាក់​ អ្នក​ជា​សះ​ស្បើយ​សរុបចំនួន​ ៩៨ ១៨៦ ​នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ ២ ១៤០ នាក់​៕