ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ៨ នាក់​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​កាលពី​ម្សិលមិញ​។ នេះ​បើតាម​ប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.អ.ក)​។

តាម​សេចក្តី​ជូនដំណឹង (​គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែកញ្ញា​នេះ​បាន​ឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន ៨ ​នាក់ និង គ្មាន​យានយន្ត​ល្មើស​ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​ទេ​នៅ​ថ្ងៃទី ២២ ខែកញ្ញា ។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៨ ករណី​ដោយ​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ១ ៦០០ ០០០ រៀល អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ច្បាប់​បាន​ចំនួន​ ៤២០ ទីតាំង និង​ធ្វើការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក​ ២៨០ ​នាក់ ដែល​ធ្វើដំណើ​តាម​យានយន្ត​ ១៩១ ​គ្រឿង​៕