តូ​ក្យៈ រាជរដ្ឋា​ភិបាល​ជប៉ុន​បាន​សម្រេច​កែសម្រួល​វិធាន​ការ​ព្រំដែន​ដោយ​បាន​ដក​ប្រទេស​កម្ពុជា​ ចេញពី​បញ្ជី​ប្រទេស​ដែល​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ៣ ​ថ្ងៃ​ នៅ​កន្លែង​ដែល​រៀបចំ​ដោយ​ប្រធាន​ច​ត្តា​ឡី​ស័ក​ជប៉ុន ​ហើយ​ត្រូវ​ធ្វើតេ​ស្តនៅ​ថ្ងៃ​ទី៣ ដោយ​ប្ដូរឱ្យ​ទៅធ្វើ​ចត្តាឡីស័​កនៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​រយៈ​ពេល​ ១៤ ​ថ្ងៃវិញ។​ នេះបើ​តាម​សេចក្តីជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គរាជ​ទូត​ក្រ​កម្ពុជា​ប្រចាំ​នៅប្រទេស​ជប៉ុន។

សេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី​ ២៣ ​ខែ កញ្ញា​ ឆ្នាំ ២០២១​ ដែល​បាន​ជម្រាប​ដល់​ពលរដ្ឋ​ខ្មែរ​​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ជប៉ុន​នេះ​បានឱ្យ​ដឹង​ថា វិធាន​ការ​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ២០​ ខែ កញ្ញា ​ឆ្នាំ ២០២១ ​តទៅ។ ដូច្នេះ​អ្នកដំណើរ​មក​ពីប្រទេស​កម្ពុជា ​នឹងត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ផ្ទាល់​ខ្លួន​ឱ្យបាន​គ្រប់ ​១៤ ​ថ្ងៃ​។

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជាប្រចាំ​ប្រទេស​ជប៉ុន​ បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ ចូលរួម​សហ​ការ និង​ប្រតិបត្តិ​តាម​ការអំពាវ​នាវ​រប​ស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជប៉ុន​ និង​កម្ពុជា និង​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច និង​សូម​ថែរក្សា​សុខភា​ព ប្រកា​ន់ខ្ជាប់នូវ​អនា​ម័យ​ល្អ ពាក់​មាស់​ជាប្រចាំ ចៀស​វាស​ការជួប​ជុំគ្នា​ច្រើន រក្សា​គម្លាត​ពេល​មាន​ការ​ជួបជុំ​គ្នា​ច្រើន​។

សេចក្ដី​ជូន​ដំណឹង​នេះបាន​បន្ថែមថា ទទួល​បាន​ដំណឹង​នេះស្ថានទូត​សូម​បងប្អូន​មេត្តាជួយ​ផ្សព្វផ្សា​យ​បន្ត និង​សូម​ជូនពរ​បងប្អូន​ទាំង​អស់​ មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​ការឆ្លង​វីរុស​កូ​វីដ ១៩​៕