ភ្នំពេញៈ មនុស្ស​ចំនួន​ ២២ ​នាក់ ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និ​ង​មាន​អ្នក​វិជ្ជមាន​វីរុស​កូវីដ​ ១៩​ បន្ថែម​ទៀត​ ជាង​ ៦០០​ នាក់​ ខណៈ​មាន​ជា​សះ​ស្បើយ​ជិត ​៥០០​ នាក់។នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នា​ព្រឹក​ថ្ងៃទី ២៣ ​ខែ កញ្ញា ​ឆ្នាំ​ ២០២១ ​នេះ។​

ក្រសួង​បាន​បញ្ជាក់​ថា ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៦៣៨​ នាក់​ទៀត​ និង​អ្នកជា​សះ​ស្បើយចំនួន ៤៧៩ នាក់។ ករណី​រកឃើញ​ថ្មី​នេះ មាន​ករណី​ឆ្លងក្នុង​សហ​គមន៍​ចំនួន ៥២៥ នាក់​ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន​ ១១៣ ​នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៣​ ខែ កញ្ញា ​ឆ្នាំ ២០២១​ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ​១៩​ សរុប​ចំនួន ១០៦​ ៦១៩​ នាក់ អ្នកជា​សះ​ស្បើយ​សរុប​កើន​ឡើង​ដល់​ ៩៩ ១៣៤ នាក់ រីឯ​អ្នក​ស្លាប់​ក៏បាន​កើន​រហូត​ដល់ ២ ១៧៦ នាក់៕