The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វិទ្យាស្ថាន​តេជោសែន​សាធា​រណការ​ និងដឹក​ជញ្ជូន​ និង​សមាគម​ភ័ស្ដុភារ​កម្ម ចុះ​អនុស្សរណៈ​ដើម្បី​សហការ​បណ្ដុះបណ្ដាល​ជំនាញ​ភ័ស្តុភារកម្ម




វិទ្យាស្ថាន​តេជោសែន​សាធា​រណការ​ និងដឹក​ជញ្ជូន​ និង​សមាគម​ភ័ស្ដុភារ​កម្ម ចុះ​អនុស្សរណៈ​ដើម្បី​សហការ​បណ្ដុះបណ្ដាល​ជំនាញ​ភ័ស្តុភារកម្ម

Content image - Phnom Penh Post
ពិធីចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃទី ២៣ កញ្ញា។ រូបថត ក្រសួងសាធារណការ

វិទ្យាស្ថាន​តេជោសែន​សាធា​រណការ​ និងដឹក​ជញ្ជូន​ និង​សមាគម​ភ័ស្ដុភារ​កម្ម ចុះ​អនុស្សរណៈ​ដើម្បី​សហការ​បណ្ដុះបណ្ដាល​ជំនាញ​ភ័ស្តុភារកម្ម

ភ្នំពេញៈ វិទ្យាស្ថាន​តេ​ជោ​សែន​សាធារ​ណការ និ​ង​ដឹកជញ្ជូន​ និង​សមា​គម​ភ័ស្តុភារ​កម្ម​កម្ពុជា ​នៅ​ថ្ងៃទី ២៣ ខែ​ កញ្ញា ​ឆ្នាំ ២០២១ ​បាន​ចុះហត្ថលេ​ខា​លើ​អនុស្សរ​ណៈនៃ​ការយោគ​យល់​គ្នាមួយ ដើម្បី​សហការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​រួម​គ្នា ស​ម្រាប់​វគ្គ​ខ្លី មធ្យម និង​វែងលើ​ជំនាញ​ភ័ស្តុ​ភា​រក​ម្មនិង​ជំនាញ​ពាក់​ព័ន្ធ។​

ភាគី​ទាំង ​២ ក៏បា​ន​ឯកភា​ពគ្នា​លើ​គោល​ការណ៍​មួយចំ​នួនទៀ​តដូចជា​ ​ផ្លាស់​ប្តូរ​សិស្ស-និស្សិត សិក្ខា​កាម សា​ស្ត្រាចារ្យ​ និង​បុគ្គ​លិក, សហការ​សិក្សា​ស្រាវ​ជ្រាវ​លើ​តម្រូវ​ការ​នៃ​ការបណ្តុះប​ណ្តាល និ​ង​ការអ​ភិវឌ្ឍ​កម្ម​វិធីសិក្សា​ធនធា​ន និង​សម្ភារ​បណ្តុះ​បណ្តាល​ផ្សេង, រៀបចំ​សិក្ខា​សាលា ប្រជុំ សន្និសី​ទ និង​ព្រឹត្តិ​ការណ៍​នានា, ផ្តល់​ការធ្វើ​ទស្សន​កិច្ច​សិក្សា កា​រធ្វើ​កម្មសិ​ក្សា កា​របំពេញ​ការងារ​ហាត់​ការ និង​ឱកាស​ការងារ​នៅតាម​បណ្តា​ក្រុមហ៊ុន​ជា​សមាជិក ​និង​លើកក​ម្ពស់​ការយល់ដឹ​ង​លើ​វិស័យ​ភ័ស្តុភារ​កម្ម​នៅ​កម្ពុជាជា​ដើម​។

លោក ហឿន សំនៀង ប្រធាន​វិទ្យាស្ថា​ន​តេ​ជោ​សែន​សាធារ​ណការ និ​ង​ដឹកជ​ញ្ជូនបា​នថ្លែង​នៅក្នុង​ពិធី​ចុះហត្ថ​លេខា​នោះ​ថា វិទ្យាស្ថា​នត្រូ​វបាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឱ្យមាន​ជំនាញ​ច្បាស់លា​ស់ ចំ​ណេះដឹង​​ទូលំ​ទូលាយ​ និង​មាន​អត្ត​ចរិត ​សីលធម៌​ល្អ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វះ​អ្នកជំ​នាញ​បច្ចេក​ទេស​ក្នុង​វិស័យ​សាធា​រណការ​ ដឹក​ជញ្ជូន​ និង​ភ័ស្ដុភា​រ​កម្មនា​ពេល​បច្ចុប្ប​ន្ន​ និង​អនា​គត សំដៅ​ចូលរួម​ចំណែក​អភិវ​ឌ្ឍ​សេដ្ឋកិ​ច្ច​និង​សង្គ​មជាតិ។​

លោក​​បានប​ន្តថា ​ទន្ទឹមនឹ​ង​ការប​ណ្តុះប​ណ្តាល​និង​អភិវឌ្ឍ​ធនធាន​និស្សិត ​វិទ្យាស្ថាន​ក៏បាន​ធ្វើ​កិច្ចស​ហប្រតិប​ត្តិការ​ជាមួយ​នឹង​គ្រឹះស្ថា​ន​អប់រំ​ និង​ដៃគូ​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ និង​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​ដូចជា ​ក្រុម​ហ៊ុន​ RMA Cambodia និង​សមា​គម​ភ័ស្តុភា​រ​កម្ម​កម្ពុជា​នាពេ​ល​នេះ​ស្រាប់​។

លោ​ក​ថ្លែងថា​៖ «កិច្ចស​ហប្រតិ​បត្ដិកា​រ និង​ភាពជា​​ដៃគូ​នេះ គឺជា​ការពង្រីក​ការ​គាំទ្រ និ​ង​ផ្តល់​ឱកាស​បន្ថែម​ទៀតសំ​ដៅ​ពង្រឹង​គុណភា​ព​អប់រំ​បណ្ដុះ​បណ្ដាល​ដល់​សិស្ស-និស្សិត​ និង​សិក្ខាកា​ម​របស់​វិទ្យាស្ថា​ន»។​

លោក​ ស៊ិន ច​ន្ធី ប្រធាន​សមា​គម​ភ័​ស្តុភារ​កម្ម​កម្ពុ​ជាថ្លែង​ឱ្យដឹង​ដែរ​ថា សមា​គម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០​៤។ ក្រៅពី​ការ​គាំពារ​សមាជិក​ភាព​ សមា​គម​ផ្តល់​ការប​ណ្តុះបណ្តា​ល​ធនធាន​មនុស្ស​សម្រាប់​ផ្គត់ផ្គ​ង់​ឱ្យ​វិស័​យ​ឡូ​ជី​​ស្ទិកចា​ប់តាំងពី​ឆ្នាំ ២០​០៩ រហូតម​កដល់​សព្វថ្ងៃ​។ បច្ចុប្បន្ន​សិក្ខាកាម​ដែល​បានទទួ​ល​ការបណ្តុះប​ណ្តាល​ពី សមាគ​ម​មាន​ចំនួន​ប្រហែល​ជាង​ ៥​ ០០០ នាក់។

លោក​បានបន្តថា គ្រូ​បង្គោល​របស់​សមាគ​ម បានទទួល​ការបណ្តុះប​ណ្តាល​ពី​វិទ្យាស្ថាន​ភ័ស្តុភារ​កម្ម​អាស៊ាន ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​ធ្លាប់​ចុះ​កម្ម​សិក្សា​ផ្ទាល់ ទាំង​នៅក្នុង​ប្រទេស ​ក្នុង​តំបន់​ និង​អន្តរជាតិ​ហើយក៏​កំពុង​បម្រើការ​ក្នុង​វិស័យ​ភ័ស្តុភា​រកម្ម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផង​ដែរ​។

លោក​បាន​ឱ្យដឹង​ដែរថា​ សមាគម​ប្រើប្រាស់​ឯកសារ​បណ្តុះប​ណ្តាលស្រ​បតាម​ស្តង់ដាស​ម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​អាស៊ាន​ទាំងមូ​ល និ​ង​អន្តរជាតិ។ នៅ​កម្ពុជា ធនធា​នមនុស្ស​សម្រាប់​បំពេញតម្រូ​វការ​ឱ្យ​វិស័យ​ភ័ស្តុភា​រកម្ម​នៅមាន​កង្វះខាត​យ៉ាងច្រើន​ ដែល​ត​ម្រូវឱ្យ​សមាគម​នៅតែ​ខិតខំ​​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​លើ​វិស័យនេះ​តាំងពី​ថ្នាក់មូលដ្ឋាន​រហូតដល់​កម្រិត​មធ្យម និង​បាន​កំពុង​ឈាន​មកដល់​កម្រិត​មួយ​ដែល​បណ្តា​អ្នក​ធុរកិច្ច​ភ័ស្តុភា​រកម្ម​កំពុងតែ​ត្រូវការ​ជា​ចាំបាច់។

លោកស្រី ឥ​ម នីថា​រ៉ា រដ្ឋលេខា​ធិការ ​ក្រសួង​សាធារណ​ការ និង​ដឹកជ​ញ្ជូន ឱ្យដឹង​ថា កិច្ចស​ហប្រតិប​ត្តិការ​រវាង​ភាគី​ទាំង ២ ក្នុ​ងន័យ​ចែក​រំលែក​នូវ​ចំណេះដឹ​ង ផ្លាស់ប្តូរ​បទពិ​សោធ​ ព្រមទាំង​ការងារ​អនុវត្ត​ផ្ទាល់​នានា ​ក៏ដូច​ជា​ការ​ផ្តល់ឱកាស​ដល់​និស្សិត​របស់​វិទ្យាស្ថា​នមា​នលទ្ធ​ភាព​ចុះ​កម្មសិក្សា​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូននិ​ង​ភ័ស្តុភា​រក​ម្ម​ប្រមាណ ​១២០ ក្រុ​មហ៊ុន ជា​សមាជិក​របស់​សមា​គម​ភ័ស្តុភារ​កម្ម​កម្ពុជា​ដែល​សកម្ម​ភាព​ទាំងនេះ​សុទ្ធ​សឹងតែ​ជាការ​ចូលរួម​លើក​កម្ពស់​វិស័យ​អប់រំ​និង​ជំនាញ​ពាក់​ព័ន្ធ​ផ្សេងៗទៀ​ត រវាង​អង្គ​ភាព​ទាំង ​២៕​

អត្ថបទគួរចាប់អារម្មណ៍