ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចាប់​ពី​អាយុ​១៨ ឆ្នាំ​ឡើង​ទៅ​មាន​ជាង ៩,៨ លាន​នាក់ ឬស្មើ​នឹង ៩៨ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា កុមារ និង​យុវវ័យ​អាយុ​ពី​១២ ឆ្នាំ ទៅ​ដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួនជាង ១,៧​លាន​នាក់ ឬ​ស្មើ​នឹង ៨៨ ភាគរយ បើ​ធៀប​នឹង​ចំនួន​គោល​ដៅ​ជាង​១ ,៩ លាន​នាក់ ខណៈ​កុមារ​អាយុ​ពី​ ៦ ឆ្នាំ​ដល់​ក្រោម ១២ឆ្នាំ​ដែល​បាន​ចាក់​វ៉ាក់​សាំង​នេះ​មាន ១,៣ លាន​នាក់ ឬ​ស្មើ ៧០​ភាគរយ ធៀប​នឹង​ចំនួន​គោលដៅ​ជាង ១,៨ លាននាក់។

ប៉ុន្តែ បើធៀបចំនួនប្រជាជនសរុបទាំង ១៦ លាននាក់ អ្នកដែលបានចាក់វ៉ាក់សាំងមានចំនួន ៨០ ភាគរយ។ នេះបើតាមរបាយការណ៍ដដែល៕