
ក្រុមគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ រូបថត ហ្វេសបុក
ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី ២៥ កញ្ញា ពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៨១៦នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះចំនួន ២១ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ៥៥៤ នាក់។
ក្រសួងបានប្រកាសថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៨១៦នាក់ នេះ មានករណីនាំចូលពីក្រៅប្រទេសមានចំនួន ១១៤ នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៥ កញ្ញា កម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១០៨២៥៧ នាក់ អ្នកជាសះស្បើយមាន ១០០១៨២នាក់ ខណៈអ្នកស្លាប់មាន ២២១៨នាក់៕